ចំនួនអ្នកស្លាប់ពីការបង្អត់អាហារខ្លួនឯងតាមជំនឿសាសនានៅកេនយ៉ាបានកើនឡើងដល់ជាង៣០០នាក់

2023/06/14 04:18:21 pm        137

កេនយ៉ា៖ ចំនួនអ្នកស្លាប់ពីការបង្អត់អាហារខ្លួនឯងតាមជំនឿសាសនារបស់ប្រជាជនកេនយ៉ា បានកើនឡើងដល់ជាង៣០០នាក់ កាលពីថ្ងៃអង្គារ បន្ទាប់ពីក្រុមអាជ្ញាធរ គាស់បានសាកសពបន្ថែមទៀតនៅក្នុងព្រៃមួយ ជាសោកនាដកម្មមួយក្នុងចំណោមសោកនាដកម្មដ៏អាក្រក់បំផុតពាក់ព័ន្ធសាសនា ក្នុងប្រវត្តិសាស្ត្រសម័យទំនើប។ 

ក្រុមអាជ្ញាធរ និយាយថា ចំនួនអ្នកស្លាប់ភាគច្រើនមកពីវិហារអន្តរជាតិដំណឹងល្អ Good News International Church ដឹកនាំដោយលោក Paul Mackenzie ដែលត្រូវបានចោទប្រកាន់ពីបទបញ្ជាឲ្យក្រុមសាវ័ករបស់ខ្លួនបង្អត់អាហារខ្លួនឯងនិងកូនៗរបស់ពួកគេ រហូតដល់ស្លាប់ ដើម្បីអាចឡើងទៅឋានសួគ៌ មុនពេលអវសាននៃពិភពលោកនេះ។ 

មន្ត្រីមូលដ្ឋាន លោក រ៉ូដា អូនីអានចា (Rhoda Onyancha ) បាននិយាយថា មនុស្សសរុបចំនួន៣០៣នាក់បានស្លាប់ បន្ទាប់ពីសាកសព១៩នាក់ទៀត ត្រូវបានគាស់ចេញពីផ្នូររួមមួយក្នុងព្រៃសាកាហូឡា (Shakahola) ក្នុងភាគអាគ្នេយ៍ របស់ប្រទេសនេះ ។ មនុស្សជាង៦០០នាក់ នៅតែត្រូវបានរាយការណ៍ថាកំពុងបាត់ខ្លួននៅឡើយ ។  

ការស៊ើបអង្កេតកាលពីសប្ដាហ៍មុន បានបន្ថែមការងារស្រាវជ្រាវរបស់ខ្លួនដើម្បីគ្របដណ្ដប់លើតំបន់កាន់តែធំក្នុងតំបននេះ ក្នុងការស្វែងរកជនរងគ្រោះបន្ថែមទៀត ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អ្នកដើរតាមគ្រូគង្វាលដែលបានជួយសង្គ្រោះប្រហែល ៦៥ នាក់ត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងធ្វើអត្តឃាតកាលពីថ្ងៃចន្ទ បន្ទាប់ពីពួកគេបានបដិសេធមិនព្រមទទួលទានអាហាររវាងថ្ងៃទី ៦ ខែមិថុនាដល់ថ្ងៃទី ១០ ខែមិថុនា អំឡុងពេលស្នាក់នៅក្នុងមជ្ឈមណ្ឌលសង្គ្រោះ៕

អត្ថបទដែលទាក់ទង

ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/07/20 06:00:40 pm        251
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
2026/07/10 09:19:58 pm        362
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
2026/07/10 01:29:28 am        176

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm