ចិន៖ ការចង់ចូលរួមរបស់សហរដ្ឋអាមេរិក គឺជាការស្រមៃ

2023/06/14 05:42:33 pm        190

ចិន៖ អ្នកអត្ថាធិប្បាយតាមបណ្ដាញផ្សព្វផ្សាយព័ត៌មានសង្គមដែលមានសម្ព័ន្ធភាពជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានចោទប្រកាន់សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារពីបទប្រើល្បិចនិងការបំភ័ន្តដែលថាខ្លួនចង់ចូលរួម ការប្រាស្រ័យទាក់ទង ប៉ុន្មានថ្ងៃមុនពេលមានការរំពឹងទុកនៃដំណើរទស្សនកិច្ចរបស់ប្រមុខការទូតអាមេរិក លោក Antony Blinken។  

មុនឈានដល់ដំណើរទស្សនកិច្ចកម្រិតខ្ពស់ដែលត្រូវបានជាប់គាំង ត្រូវបានរារាំងដោយការចោទប្រកាន់ថ្មីៗរបស់សហរដ្ឋអាមេរិក ទាក់ទងនឹងចារកម្មរបស់ចិន និង ការរិះគន់របស់ចិនលើភាពស្មោះត្រង់របស់ទីក្រុងវ៉ាស៊ីនតោនក្នុងការបង្កើនទំនាក់ទំនងដែលបានស្រអាប់រវាងប្រទេសទាំង២។  

ខណៈដែលក្រសួងការបរទេសសហរដ្ឋអាមេរិក ពុំបានប្រកាសពីដំណើរទស្សនកិច្ចរបស់លោក Blinken មន្ត្រីសហរដ្ឋអាមេរិក មួយរូប បាននិយាយថាលោកនឹងទៅកាន់ប្រទេសចិនសម្រាប់ការពិភាក្សានៅថ្ងៃទី១៨ខែមិថុនានេះ ។ កាលពីខែកុម្ភៈលោកបានលុបចោលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង បន្ទាប់ពីបាឡុងដែលសង្ស័យថាជាបាឡុងចារកម្មរបស់ចិន បានហោះទូទាំងសហរដ្ឋអាមេរិក។  

លោក យូ យ័ន ថានធាន (Yuyuan Tantian) អ្នកប្រើប្រាស់សារព័ត៌មានសង្គមមួយមានសម្ព័ន្ធភាពជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV បានសរសេរក្នុងអត្ថបទមួយថា រាល់ពេលដែលពួកគេនិយាយថា ចង់ជួបគ្នា សហរដ្ឋអាមេរិក តែងតែសម្ដែង និងបង្កើតការបំភ័ន្តថា ខ្លួនចង់មានទំនាក់ទំនងល្អជាមួយចិន ខណៈការសាកល្បង និងការបង្កបញ្ហាដដែលៗ លើគោលនយោបាយជាមូលដ្ឋានរបស់ចិន។

ក្រុមមន្ត្រីសហរដ្ឋអាមេរិក រួមទាំងលោក Blinkenខ្លួនឯងផង បាននិយាយកាលពីប៉ុន្មានថ្ងៃថ្មីៗនេះថា ប្រទេសចិន បាននិងកំពុងធ្វើចារកម្មពីប្រទេសគុយបា មួយរយៈពេល និងបានបង្កើតមូលដ្ឋានប្រមូលព័ត៌មានចារកម្មរបស់ខ្លួននៅទីនោះកាលពីឆ្នាំ២០១៩។ 

ទាំងទីក្រុងប៉េកាំង ទាំងទីក្រុងឡាហាវ៉ាន បានច្រានចោលការចោទប្រកាន់នេះ ថាជារឿងមិនពិត៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        328
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm