ការបរិច្ចាគឈាមមនុស្សធម៌កើនឡើង ខណៈជំនាញប្ដេជ្ញាខ្ពស់ក្នុងការទប់ស្កាត់អំពើជួញដូរ

2023/06/14 06:44:32 pm        226

ភ្នំពេញ៖ វេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានឲ្យដឹងថា សកម្មភាព​នៃការបរិច្ចាគឈាមមនុស្សធម៌នៅកម្ពុជា កំពុងមានការចូលរួមពីប្រជាពលរដ្ឋកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ហើយជំនាញក៏កំពុងខិតខំ ជាមួយនិងការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការទប់ស្កាត់នូវអំពើជួញដូរឈាម ពីសំណាក់ជនឆ្លៀតឱកាស ។

ក្នុងពិធីអបអរសាទរទិវាពិភពលោក នៃអ្នកបរិច្ចេគឈាម ក្រោមប្រធានបទ “ផ្ដល់ឈាម ផ្ដល់ប្លាស្មា” នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ លោកវេជ្ជបណ្ឌិត សុខ ប៉ូ លើកឡើងថា នៅកម្ពុជាពីមួយឆ្នាំ​ទៅ​មួយឆ្នាំ តម្រូវការឈាមមានការកើនឡើងពី ១៥ទៅជិត២០ភាគរយ ជាមួយនឹងការតម្រូវ​របស់​អង្គការសុខភាពពិភពលោក (WHO) ក្នុងប្រទេសនីមួយៗត្រូវមានឈាម ១ភាគរយ នៃចំនួនរបស់ប្រជាពលរដ្ឋសរុប ។

លោកវេជ្ជបណ្ឌិត បានបន្តថា សម្រាប់កម្ពុជា មានពលរដ្ឋជាង ១៧លាននាក់ ដូចនេះក៏ត្រូវមានអ្នកត្រូវបរិច្ចាគឈាមចំនួនប្រមាណ ១សែន៧ម៉ឺនាក់ ក្នុងមួយឆ្នាំៗ ប៉ុន្តែបច្ចុប្បន្នមានត្រឹមប្រមាណ ៦០ភាគរយប៉ុណ្ណោះ មិនឆ្លើយតបនឹងតម្រូវការ បើទោះបីអ្នកនាំចូលរួមបរិច្ចាគកើនឡើង ។

វេជ្ជបណ្ឌិត សុខ ប៉ូ បានបញ្ជាក់ថា ការបរិច្ចាគឈាមមានអត្ថប្រយោជន៍៣សំខាន់ គឺទី១. កាត់បន្ថយជំងឺមហារីក លំហូរឈាមរត់ក្នុងខ្លួន កាត់បន្ថយការខ្វះជាតិដែក..., ទី២. ជាការបង្ហាញនូវក្ដីស្រឡាញ់ និងទី៣. ទទួលបាននូវបុណ្យកុសលច្រើន ពីការបរិច្ចាគនេះ ។

សម្រាប់ប្រជាពលរដ្ឋបរិច្ចាគឈាម បានបង្ហាញនូវការសប្បាយរីករាយ ដែលបានចូលរួមក្នុងការ​ងារមនុស្សធម៌ លើវិស័យសុខាភិបាល ​ដោយពួកគាត់ចាត់ទុកថា ឈាមរបស់ខ្លួន បានជួយ​សង្គ្រោះជីវិតមនុស្សបានទាន់ពេលវេលា ។

ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បាន សម្ដែង​នូវការគាំទ្រ និងអបអរសាទ ចំពោះសកម្មភាពបរិច្ចាគឈាមរបស់ពលរដ្ឋនេះ គឺពិតជា​បានធ្វើនូវអំពើល្អ ដើម្បីចូលរួមជួយសង្គ្រោះជីវិតមនុស្ស ​ខណៈបច្ចុប្បន្ននេះ ចលនានៃការ​ចូលរួមបរិច្ចាគឈាម កំពុងបង្កើននូវវប្បធម៌ដ៏ល្អមួយ ៕អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        102
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        207
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm