UN៖ កម្រិតនៃការភៀសខ្លួនដោយបង្ខំជាសកល កើនឡើងដល់កំណត់ត្រា ១១០លាននាក់

2023/06/14 06:50:37 pm        178

ប្រធានទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ បាននិយាយថា ចំនួនប្រជាជនដែលបានភៀសខ្លួនដោយបង្ខំ នៅជុំវិញពិភពលោក បានកើនឡើងដល់កំណត់ត្រា១១០លាននាក់ ដោយសារជម្លោះនៅអ៊ុយក្រែន និងនៅស៊ូដង់ កំពុងជំរុញឲ្យមនុស្សរាប់លាននាក់ភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ។ អង្គការ UNHCR បាននិយាយនៅក្នុងរបាយការណ៍នៅថ្ងៃពុធទី១៤ ខែមិថុនានេះថា ការកើនឡើងប្រមាណ១៩លាននាក់ ដល់១០៨,៤ លាននាក់ នៅត្រឹមចុងឆ្នំាកន្លងទៅនេះ គឺជាការហក់ឡើងប្រចាំឆ្នាំច្រើនបំផុតលើកំណត់ត្រា។ ឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួនអង្គការសហប្រជាជាតិ លោក Filippo Grandi បានប្រាប់អ្នកសារព័ត៌មាន អំឡុងសន្និសីទកាលពីថ្ងៃចន្ទថា ចាប់តាំងពីពេលនោះមក ចំនួននេះ បានកើនឡើងបន្ថែមរហូតដល់១១០លាននាក់ ដែលភាគច្រើនដោយសារតែជម្លោះរយៈពេល៨សប្តាហ៍នៅប្រទេសស៊ូដង់។

របាយការណ៍ពីការភៀសខ្លួនដោយបង្ខំបានបង្ហាញថា រយៈពេល២ទសវត្សរ៍មុនពេលជម្លោះនៅប្រទេសស៊ីរី ក្នុងឆ្នាំ២០១១ កម្រិតសកលគឺជនភៀសខ្លួននៅថេរមានប្រមាណ៤០លាននាក់រួមទំាងពលរដ្ឋភៀសខ្លួននៅក្នុងប្រទេស។ ប៉ុន្តែចំនួនបានកើនឡើងរៀងរាល់ឆ្នាំ ចាប់តាំងពីពេលនោះមក ហើយពេលនេះមានចំនួនច្រើនជាងទ្វេដង។ មនុស្សម្នាក់ក្នុងចំណោម៧៤នាក់ នាពេលបច្ចុប្បន្នេះ បានភៀសខ្លួនចេញ។ លោក Grandi បានដាក់កំហុសលើមូលហេតុជាទៀងទាត់ ដែលលោកបាននិយាយថា គឺជាជម្លោះ ការធ្វើទុក្ខបុកម្នេញ ការរើសអើង អំពើហិង្សា និងបម្រែបម្រួលអាកាសធាតុ។ ក្នុងចំណោមជនភៀសខ្លួនទាំងអស់ និងអ្នកទាំឡាយដែលត្រូវការ ការការពារ ប្រមាណពាក់កណ្តាលនៃជនភៀសខ្លួនបានមកពីប្រទេសចំនួន៣ មាន ស៊ីរី អ៊ុយក្រែន និងប្រទេសអាហ្វហ្គានីស្ថាន។ 

លោក Grandi បានលើកឡើងពីការព្រួយបារម្ភអំពីវិធានការកាន់តែតឹងរ៉ឹងលើការទទួលយកជនភៀសខ្លួន និងរុញត្រឡប់ទៅវិញ ដោយពុំបាននិយាយពីឈ្មោះប្រទេសណាខ្លះនោះទេ៕

អត្ថបទដែលទាក់ទង

លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        1
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        20
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ

2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm