អ៊ុយក្រែន៖ កងពលតូចវាយប្រហារទី៣របស់អ៊ុយក្រែន បានបញ្ចេញវីដេអូ កាលពីថ្ងៃចន្ទទី១២មិថុនា ដោយនិយាយថា ខ្លួនបានបង្ហាញពីកងទ័ពរបស់ខ្លួនកំពុងបើកការវាយប្រហារលើមូលដ្ឋានទ័ពនានារបស់រុស្ស៊ី ជិតទីក្រុង Bakhmut។
សារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់ដោយឯករាជពីកាលបរិច្ឆេទ ឬ ទីតាំងច្បាស់លាស់បានទេ។
អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោកស្រី ហាណា ម៉ាលីយ៉ា (Hanna Maliar ) បាននិយាយកាលពីថ្ងៃអង្គារទី១៣មិថុនាថា ទាហានអ៊ុយក្រែន បានរុលទៅមុខចម្ងាយ២៥០ម៉ែត្រ ជិតទីប្រជុំជនតូចភាគខាងកើតមួយនេះហើយ។ សារព័ត៌មាន Reuters ដដែល មិនអាចផ្ទៀងផ្ទាត់ស្ថានភាពនៅសមរភូមិបានទេ ។
ប្រទេសរុស្ស៊ី ពុំបានទទួលស្គាល់ជាផ្លូវការទេ ថា កងទ័ពអ៊ុយក្រែនបានដណ្ដើមបានដែនដីត្រឡប់ទៅវិញជាបន្តបន្ទាប់ និងបាននិយាយថា ខ្លួនបានរារាំងការវាយប្រហារពីអ៊ុយក្រែន ដោយបណ្ដាលឲ្យកងទ័ពអ៊ុយក្រែនស្លាប់យ៉ាងច្រើន ចាប់តាំងពីការវាយបករបស់ទីក្រុង Kyiv បានចាប់ផ្ដើម៕

