ករណី​ឆ្លង​ជំងឺ COVID-19​នៅ​ក្នុង​ប្រទេស​នេប៉ាល់ និង​ស្រីលង្កា បន្ត​ហក់​ឡើង​ខ្ពស់បំផុត​

2021/05/12 03:13:11 am        128

​នេប៉ាល់៖ ទិន្នន័យ​ផ្លូវការ​ពី​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​ខាងត្បូង​ទាំង​២ បាន​បង្ហាញ​កាលពី​ថ្ងៃ​ចន្ទ​ថា នេ​ប៉ាល់ និង​ស្រីលង្កា បាន​រាយការណ៍​ករណី​ឆ្លង​ប្រចាំថ្ងៃ​ខ្ពស់​បំផុត​នៃ​ជំងឺ COVID-19 ក្នុង​រយៈពេល ២៤​ម៉ោង​ចុងក្រោយ​។​

​កាលពី​ថ្ងៃ​ចន្ទ នេ​ប៉ាល់ រាយការណ៍​ករណី​ស្លាប់​ដោយសារ​ជំងឺ COVID-19​ចំនួន ១៣៩​នាក់ ដែលជា​តួលេខ​ខ្ពស់​បំផុត មិន​ធ្លាប់​ដែល​មាន​នៅក្នុង​ប្រទេសមួយ​នេះ​។​

​នេះ​គឺជា​លើកដំបូង​ហើយ ដែលមាន​អ្នកជំងឺ​ជាង ១០០​នាក់ ត្រូវបាន​ប្រកាសថា​ស្លាប់​ក្នុង​រយៈពេល​១​ថ្ងៃ​នៅ​ក្នុង​ប្រទេស​នេ​ប៉ាល់ ចាប់តាំងពី​ប្រទេសមួយ​នេះ រង​ផលប៉ះពាល់​ដំបូង​ដោយសារ​ការរីក​រាលដាល​ឆ្លង​សកល​ជំងឺ COVID-19 កាលពីដើម​ឆ្នាំមុន ធ្វើ​ឲ្យ​ករណី​ស្លាប់​សរុប កើនឡើង​ដល់ ៣.៨៥៩​នាក់​។​

​នេប៉ាល់ រាយការណ៍​ករណី​ឆ្លង​ថ្មី​ខ្ពស់​បំផុត ៩.២៧១​នាក់​ផងដែរ កាលពី​ថ្ងៃ​ចន្ទ ធ្វើ​ឲ្យ​ករណី​ឆ្លង​សរុប កើនឡើង​ដល់ ៤០៣.៧៩៤​នាក់។

នេះ​គឺជា​រយៈពេល ៦​ថ្ងៃ​ជាប់ៗ​គ្នា ដែល​នេ​ប៉ាល់ មើលឃើញ​ករណី​ឆ្លង​ថ្មី​ជំងឺ COVID-19 កើនឡើង​ជាង ៨​ពាន់​នាក់ ក្នុង​រយៈពេល​២៤​ម៉ោង​ចុងក្រោយ​។​

​ខណៈ​ពេល​នោះ​ដែរ ករណី​ឆ្លង​សរុប​ជំងឺ COVID-19​ នៅក្នុង​ប្រទេស​ស្រីលង្កា កើនឡើង​ជាង ១២៥.០០០​នាក់ គិត​ត្រឹម​ថ្ងៃ​ចន្ទ​ម្សិលមិញ ក្នុង​នោះ ​ពួក​គេរាយការណ៍​ករណី​ឆ្លង​ថ្មី ២.៦៧២​នាក់ ដែល​ជា​ករណី​ឆ្លង​ថ្មី​ខ្ពស់​បំផុត​ក្នុង​រយៈពេល​១​ថ្ងៃ។​

​យោង​តាម​ស្ថិតិ​ផ្លូវការ បាន​ឲ្យ​ដឹង​ថា ករណី​ឆ្លង​ជំងឺ COVID-19​ចំនួន ១២៥.៩០៦​នាក់ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រទេស​ស្រីលង្កា ក្នុង​នោះ​ អ្នកជំងឺ ១០៤.៤៦៣​នាក់ បានជា​សះស្បើយ​ឡើងវិញ និង​ករណី​ស្លាប់ ៨០១​នាក់​៕ ​ ​អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        50
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        48
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        61

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm