លោកប្រធានាធិបតី Vladimir Putin បាននិយាយកាលពីថ្ងៃអង្គារថា រុស្ស៊ីបើកទ្វារសម្រាប់កិច្ចប្រជុំស្វែងរកសន្តិភាពជាមួយអ៊ុយក្រែន ប៉ុន្តែវិថីតែមួយគត់ដែលអាចបញ្ឈប់ជម្លោះមួយនេះបាន មានតែបណ្តាប្រទេសលោកខាងលិចបញ្ចប់ការផ្គត់ផ្គង់អាវុធរបស់ពួកគេដល់ទីក្រុងគីវ ។

លោក Putin និយាយផងដែរពីការចោទប្រកាន់របស់លោកថា លោកខាងលិចព្យាយាមយកឈ្នះរុស្ស៊ីនៅអ៊ុយក្រែន ហើយទីក្រុងម៉ូស្គូ មានផែនការសន្តិភាពផ្ទាល់ខ្លួនសម្រាប់ប្រទេសមួយនេះ ។
លោកនិយាយថា រុស្ស៊ីនឹងប្រើប្រាស់អាវុធមានសារធាតុអ៊ុយរ៉ានីញ៉ូម ដើម្បីឆ្លើយតបនឹងសេចក្តីរាយការណ៍ថា សហរដ្ឋអាមេរិក នឹងផ្គត់ផ្គង់អាវុធប្រភេទនេះ ទៅដល់អ៊ុយក្រែន ។
លោក Putinបានថ្លែងបែបនេះ អំឡុងជំនួបជាមួយអ្នកសារព័ត៌មានរាយការណ៍ពីសង្រ្គាមរុស្ស៊ី ៕
