សកម្មជនតំបន់៖ ផែនការបញ្ចេញទឹកមានសារធាតុពុលនុយក្លេអ៊ែរចូលទៅសមុទ្រ នឹងបំផ្លាញនៅទូទាំងទីក្រុង Fukushima

2023/06/14 09:58:42 pm        143

សកម្មជនក្នុងតំបន់ម្នាក់និយាយថា ការសម្រេចចិត្តបញ្ចេញចូលទៅមហាសមុទ្រនូវទឹកមានសរធាតុពុលនុយក្លេអ៊ែរនៅរោងចក្រ​ផ្គត់ផ្គង់​ថាមពល នុយក្លេអ៊ែរ Fukushima Daiichi ដែលលែងដំណើរការ ធ្វើឡើងដោយប្រតិបត្តិកររបស់រោងចក្រក្រុមហ៊ុនផ្គត់ផ្គង់ថាមពលអគ្គិសនីក្រុងតូក្យូ (TEPCO)និងរដ្ឋាភិបាលជប៉ុន នឹងនាំមកនូវការបំផ្លាញដល់តំបន់ទាំងមូល។

សកម្មជនលោកស្រី Oda Chiyo រស់នៅក្នុងក្រុង Iwaki ជាទីក្រុងមួយ មានចម្ងាយប្រហែល៥០គីឡូម៉ែត្រពីរោងចក្រអគ្គិសនីដែលមិនដំណើរការនេះ ហើយលោកស្រី​បានចូលរួមក្នុងការតវ៉ាជាបន្តបន្ទាប់នៅក្នុងតំបន់ បន្ទាប់ពីរដ្ឋាភិបាលជប៉ុន បានប្រកាសជាផ្លូវការ នូវផែនការបញ្ចេញទឹកមានសារធាតុពុលចូលទៅមហាសមុទ្រនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១។

រយៈពេលជាង២ឆ្នាំ ពលរដ្ឋក្នុងតំបន់បានរៀបចំការតវ៉ាដោយស្ម័ក្រចិត្តនៅថ្ងៃទី១៣ រៀងរាល់ខែប្រឆាំងការសម្រេចចិត្តដោយខ្វះការពិចារណា។ ទោះជាយ៉ាងណា រដ្ឋាភិបាលជប៉ុន និងក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនី TEPCO មិនអើពើចំពោះការស្នើសុំនោះទេ​និងបានបន្តដំណើរ​ទៅ​មុខជាក់ស្តែងចំពោះប្រតិបត្តិការសាកល្បងដែលទាក់ទងសម្រាប់ការបញ្ចេញទឹកមានសារធាតុពុលចោល។

របាយការណ៍របស់ក្រុមហ៊ុន TEPCO បានបង្ហាញថា សារធាតុវិទ្យុសកម្មលើត្រីនៅមហាសមុទ្រ​ដែលចាប់បាននៅកំពង់ផែនៃរោងចក្រថាមពលមានលើសកម្រិតសុវត្ថិភាព​សម្រាប់ការ​ប្រើប្រាស់​របស់មនុស្ស ដោយមានចំណុះស៊ីស្យូម Cs-137 ដែលឈានដល់១៨០ដង ​នៃអតិបរមាស្តង់ដារ ដែលបានចែងក្នុងលក្ខខណ្ឌក្នុងច្បាប់សុវត្ថិភាពចំណីអាហាររបស់ប្រទេសជប៉ុន ដែលបង្ក​ឲ្យអង្គការនានាព្រួយបារម្ភ ​ចំពោះការបញ្ចេញទឹកមានសារធាតុពុលចូលទៅក្នុងសមុទ្រ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        97
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        86
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        80

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm