បាតុករស្លៀកសម្លៀកបំពាក់អ្នកទោសម្នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីសវនាការរបស់លោក ដូណាល់ ត្រាំ

2023/06/14 10:29:21 pm        151

អាមេរិក ៖ បាតុករម្នាក់ស្លៀកសម្លៀកបំពាក់អ្នកទោសត្រូវបានចាប់ខ្លួន បន្ទាប់ពីអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានផ្តល់​ចម្លើយ​ពីភាពគ្មានទោសកាលពីថ្ងៃអង្គារ (១៣ មិថុនា) ចំពោះការចោទ​ប្រកាន់ព្រហ្មទណ្ឌ​របស់សហព័ន្ធពីបទចោទ​ប្រកាន់រក្សាទុកឯកសារសន្តិសុខជាតិដោយខុសច្បាប់នៅពេលលោកចេញពីតំណែង ហើយកុហកក្រុមមន្ត្រីដែលព្យាយាមស្វែងរកឯកសារទាំងនោះ។

ការផ្តល់ចម្លើយរបស់លោក ត្រាំ ដែលបានធ្វើឡើងនៅចំពោះមុខចៅក្រមអាមេរិកលោក Jonathan Goodman នៅក្នុងតុលាការសហព័ន្ធក្នុងទីក្រុងម៉ៃអាមី បង្កើតឲ្យមានការតតាំងខាងផ្លូវច្បាប់ដែល​ទំនងជានឹងធ្វើឡើ​ងក្នុង​រយៈពេលប៉ុន្មានខែខាងមុខនេះ ខណៈដែលលោក ត្រាំ ធ្វើយុទ្ធនាការបោះឆ្នោតដើម្បីឈ្នះតំណែង​ប្រធានាធិបតី​សម្រាប់ការបោះឆ្នោតនៅខែវិច្ឆិកា ឆ្នាំ ២០២៤ ។ ក្រុមអ្នកជំនាញនិយាយថា វាអាចមានរយៈពេលមួយឆ្នាំ ឬច្រើនជាងនេះ មុនពេលការកាត់ក្ដីនឹងធ្វើឡើង។

លោក ត្រាំ ដែលពាក់ឈុតពណ៌ខៀវ និងក្រវាត់កពណ៌ក្រហម បានចងចិញ្ចើមបែបងឿងឆ្ងល់និងអង្គុយផ្អែកនឹងកៅអី ប៉ុន្តែមិនបាននិយាយអ្វីឡើយក្នុងអំឡុងពេលសវនាការរយៈពេល ៤៧ នាទីនោះ។ លោកត្រូវបានអនុញ្ញាតឱ្យចាកចេញពីតុលាការដោយគ្មានលក្ខខណ្ឌ ឬការរឹតត្បិតការធ្វើដំណើរអ្វីឡើយ និងមិនចាំបាច់មានទ្រព្យតម្កល់ធានានោះឡើយ។ លោកចៅក្រម Goodman បានសម្រេចថាលោក ត្រាំ មិនត្រូវបានអនុញ្ញាតឱ្យទំនាក់ទំនងជាមួយសាក្សីសំខាន់ៗក្នុងសំណុំរឿងនោះទេ៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        5
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        3
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        10

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm