ពលរដ្ឋកេនយ៉ា តវ៉ាប្រឆាំងច្បាប់ដំឡើងពន្ធរបស់ប្រធានាធិបតី ខណៈប្រទេសជួបវិបត្តិសេដកិច្ច

2023/06/14 10:49:17 pm        68

កេនយ៉ា ៖ អ្នកបោះឆ្នោត ៨០ភាគរយ នៅមណ្ឌលបោះឆ្នោត ដែលស្ថិតនៅចំកណ្តាលប្រទេសផលិតតែ កេនយ៉ា បានទម្លាក់សន្លឹកឆ្នោតគាំទ្រលោក William Ruto កាលពីខែសីហាឆ្នាំមុន ដោយជួយឲ្យជើងឯក​ស្វ័យ​ប្រកាសថាជាជនពូកែបង្កើតប្រាក់ ទទួលបានជ័យម្នះក្នុងការបោះឆ្នោតប្រធានាធិបតីដ៏រកាំរកូសមួយ។

តែពេលវេលាមិនដល់មួយឆ្នាំក្រោយមក វាគឺរឿងពិបាកក្នុងការរកនរណាម្នាក់នៅក្នុងខេត្ត Githunguri ដើម្បីនិយាយការពារសម្ដីរបស់លោក Ruto។

ចាប់តាំងពីលោក Ruto ឡើងកាន់តំណែង តម្លៃសម្រាប់មុខម្ហូបសំខាន់ចាំបាច់ បានបន្តឡើងថ្លៃ ហើយលោក​ក៏ប្រឈមនឹងការរិះគន់ ចំពោះការបង្កើនការបែងចែកការគ្រប់គ្រងដោយឡែកទៅការិយាល័យរបស់លោក និងរបស់អនុប្រធានាធិបតី ខណៈពេលដែលបន្ថយការឧបត្ថម្ភធនប្រេង។

ហើយឥឡូវនេះ ការស្នើដំឡើងពន្ធប្រេងឥន្ធនៈ និងផ្ទះសម្បែង កំពុងបង្កឲ្យមានប្រតិកម្មខ្លាំងបំផុតម្ដងទៀត និងជំរុញ​ឲ្យក្រុមប្រឆាំង ដែលបាតុកម្មរបស់ពួកគេនៅឆ្នាំនេះ នាំទៅរកការប៉ះទង្គិចម្តងហើយម្តងទៀតជាមួយនគរបាល នៅតាម​ដងផ្លូវនៃរដ្ឋធានីណៃរ៉ូប៊ី (Nairobi)។ សំណើដែលមាននៅក្នុងសេចក្តីស្នើច្បាប់ ដែលគេស្គាល់ថា គម្រោងច្បាប់​ហិរញ្ញវត្ថុ នឹងត្រូវបានពិចារណាដោយសភា រួមជាមួយនឹងកញ្ចប់ថវិកាឆ្នាំ២០២៣-២៤ ដែលនឹងត្រូវបង្ហាញដោយរដ្ឋមន្ត្រីហិរញ្ញវត្ថុ នៅថ្ងៃព្រហស្បតិ៍ (ទី១៥ ខែកក្កដា)។

នៅតាមដងផ្លូវដ៏មមាញឹករបស់ខេត្ត Githunguri អ្នកស្រុករាប់សិបនាក់ បានប្រមូលផ្តុំគ្នា ជុំវិញអ្នកយកព័ត៌មានរបស់​សារព័ត៌មាន Reuters ដើម្បីបញ្ចេញមតិប្រឆាំងរបស់ពួកគេ។ អ្នកនាង Jacqueline Wambui ដែលមានអាជីព​ជាអ្នកបម្រើម្នាក់ បាននិយាយថា នាងមានការសោកស្ដាយ ដែលបោះឆ្នោតឲ្យលោក Ruto កាលពីខែសីហាឆ្នាំមុន។ អ្នកនាងបានបន្តថា៖ «ការសន្យាដែលយើងត្រូវបានផ្តល់ឲ្យ ក្នុងនាមជាពាណិជ្ជករតូចតាច និងអ្នកប្រើប្រាស់​ម៉ូតូជាយានជំនិះ មិនបានកើតឡើងទេ»។

អ្នកនាំពាក្យរបស់លោក Ruto មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយនោះទេ។ ប្រធានាធិបតី និងសម្ព័ន្ធមិត្ត​របស់​លោក បាននិយាយការពារការដំឡើងពន្ធនេះ ដោយលើកឡើងថា ប្រទេសមហាអំណាចសេដ្ឋកិច្ច នៅអាហ្វ្រិក​ខាង​កើតមួយនេះ ត្រូវការប្រាក់ចំណូលបន្ថែម ដើម្បីបញ្ចៀសវិបត្តិបំណុល និងផ្តល់មូលនិធិ​ដល់គម្រោងលំនៅឋាន​ដែលមានតម្លៃសមរម្យ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        37
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        107
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        97

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm