កម្ពុជា​ផ្ដល់​វ៉ាក់សាំង​ ដល់​ប្រជា​ពលរដ្ឋ​ជាង​១លាន​ ៨៧​ម៉ឺន​នាក់​ រយៈ​ពេល​ ៩១​មក​ថ្ងៃ​មក​នេះ

2021/05/11 11:20:43 pm        110


ភ្នំពេញ៖ របាយការណ៍​គណៈកម្មការ​ចំពោះ​កិច្ច​ការ​ចាក់​វ៉ាក់សាំង បង្ហាញ​ថា ពលរដ្ឋ​ជិត ១.៩​លាន​នាក់​ហើយ បាន​ទទួល​វ៉ាក់សាំង​នៅ​ទូទាំង​ប្រទេស​ក្នុង​រយៈ​ពេល ៩១​ថ្ងៃ​ចុង​ក្រោយ​នេះ។

របាយការណ៍​ចេញ​នៅ​យប់​នេះ បាន​បញ្ជាក់​ថា ពលរដ្ឋជាង ១​លាន ៩៤​ម៉ឺន​នាក់ បាន​ចុះ​ឈ្មោះ​ស្ម័គ្រ​ចិត្ត​ចាក់​វ៉ាក់សាំង​ដែល​ផ្ដល់​ឱ្យ​ដោយ​រាជ​រដ្ឋាភិបាល​ចាប់​តាំង​ពី​ការ​ចាប់​ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​កន្លង​មក​នេះ។

របាយការណ៍​ឱ្យ​ដឹង​ថា ពលរដ្ឋ​ជិត ៧​ម៉ឺន​នាក់ មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក់​វ៉ាក់សាំង​នោះ​ឡើយ ដោយសារ​បញ្ហា​សុខភាព។

បើ​តាម​របាយការណ៍​ដដែល​នេះ ពលរដ្ឋ​ជាង ១​លាន ៨៧​ម៉ឺន​នាក់ បាន​ទទួល​វ៉ាក់សាំង​រួច​ហើយ ក្នុង​នោះ​ពលរដ្ឋ​ដល់​ទៅជាង ១​លាន ១២​ម៉ឺន​នាក់ បាន​ទទួល​វ៉ាក់សាំង​ទាំង​ពីរ​ដូស​រួច​ហើយដែរ។

របាយការណ៍​នេះ បញ្ជាក់​ថា តួលេខ​ពលរដ្ឋ​ចាក់​វ៉ាក់សាំង​នេះ ស្មើ​នឹង​ជាង ១៨​ភាគរយ​នៃ​តួលេខ​ពលរដ្ឋ ១០​លាន​នាក់ ដែល​រាជ​រដ្ឋាភិបាល​កំណត់​ចាក់​វ៉ាក់សាំង​​នៅ​ឆ្នាំ​នេះ។

កម្ពុជា​បាន​ចាប់​ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​ថ្ងៃទី​១០ ខែ​កុម្ភៈ​កន្លង​មក​នេះ ដោយ​ចាប់​ផ្ដើម​ចាក់​ជាមួយ​វ៉ាក់សាំង​ស៊ីណូហ្វាម​ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល ហើយ​បន្ទាប់​មក​ទៀត កម្ពុជា​ទទួល​បាន​វ៉ាក់សាំងខូវីហ្ស៊ែល​របស់ AstraZeneca ដែល​ផ្ដល់​មក​កម្ពុជា​តាម​រយៈ​យន្តការ​អង្គការ​សុខភាព​ពិភព​លោក និង​វ៉ាក់សាំង​ចិន​ស៊ីណូវ៉ាក់ ដែល​កម្ពុជា​បញ្ជា​ទិញ​ពី​ប្រទេស​ចិន៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        157
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm