កម្ពុជា-សាធារណរដ្ឋឆែក បើកពិព័រណ៍បរិក្ខារវេជ្ជសាស្ត្រ ដើម្បីបង្ហាញឧបករណ៍ទំនើបៗនៅមន្ទីរពេទ្យកុមារជាតិ

2023/06/15 02:44:25 am        177

ភ្នំពេញ ៖ មន្ទីរពេទ្យកុមារជាតិ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយមូលនិធិ Vita et Futura និងសមាគមរោងចក្រផលិតបរិក្ខារវេជ្ជសាស្ត្រ នៃសាធារណរដ្ឋឆែក នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ បានបើក«ការតាំងពិព័រណ៍បរិក្ខារវេជ្ជសាស្ត្រ របស់សាធារណរដ្ឋឆែក ផ្តល់ជូនក្រសួងសុខាភិបាល» ក្រោម​អធិបតីភាពលោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល និងឯកឧត្តម ជីរី កូហ្សាក (H.E. Jiří Kozák) អនុរដ្ឋមន្ត្រីទី១ នៃក្រសួងការបរទេសសាធារណៈរដ្ឋឆែក។

​ឯកឧត្តមសាស្ត្រាចារ្យ ញឹប អង្គាបុស្ស ទីប្រឹក្សាក្រសួងសុខាភិបាល និងជានាយកមន្ទីរពេទ្យកុមារជាតិ បានមាន​ប្រសាសន៍​ថា ពិព័រណ៍បរិក្ខារវេជ្ជសាស្ត្រទំនើបនៅមន្ទីរពេទ្យកុមារជាតិនាថ្ងៃនេះ នឹងជួយដល់មន្ទីរពេទ្យ ក្នុងការ​បង្កើន​លទ្ធភាពផ្តល់សេវាសុខភាពបែបទំនើបកម្ម និងគុណភាពខ្ពស់ដល់មាតា និងទារក ក្នុងនោះមានទាំងសេវា​រោគស្ត្រី សម្ភព ផែនការគ្រួសារ និងការថែទាំទារក នៅទូទាំងប្រទេសកម្ពុជា តាមរយៈការផ្តល់ជំនួយបរិក្ខារពេទ្យ​ទំនើបពីភាគីក្រុមហ៊ុនផលិតបរិក្ខារវេជ្ជសាស្ត្រ LINET នៃសាធារណៈរដ្ឋឆែក ជូនដល់មន្ទីរពេទ្យកុមារជាតិ និងការផ្តល់ជូននូវការបណ្តុះបណ្តាលពីបច្ចេកទេស និងបច្ចេកវិទ្យា នៃការប្រើប្រាស់សម្ភារៈទំនើបទាំងនោះ អមជាមួយការបណ្តុះបណ្តាលពង្រឹងសមត្ថភាពជំនាញបច្ចេកទេសថែទាំព្យាបាល ពីអ្នកជំនាញឯកទេសខាង​សាធារណៈរដ្ឋឆែក ដែលរៀបចំដោយ មូលនិធិ Vita et Futura  ដល់បុគ្គលិក នៃមន្ទីរពេទ្យកុមារជាតិផងដែរ។

ឯកឧត្តមសាស្ត្រាចារ្យ នាយកមនី្ទរពេទ្យ ក៏បានថ្លែងអំណរគុណដល់សមាគមរោងចក្រផលិត និងផ្គត់ផ្គង់​បរិក្ខារវេជ្ជសាស្ត្រ​នៃសាធារណៈរដ្ឋឆែក ជាពិសេសក្រុមហ៊ុនរោងចក្រផលិតបរិក្ខាវេជ្ជសាស្ត្រ LINET ដែលបរិច្ចាក​បរិក្ខារពេទ្យទំនើប ចំនួន៦មុខ ដែលសរុបជាទឹកប្រាក់ជាង៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក ក្នុងការជួយបង្កើន​លទ្ធភាព​ដល់មន្ទីរពេទ្យកុមារជាតិ ដើម្បីអភិវឌ្ឍសេវាសុខាភិបាលកាន់តែទំនើប និងងាយស្រួលសម្រាប់ប្រជាពលរដ្ឋ។ បច្ចុប្បន្នមន្ទីរពេទ្យកុមារជាតិបានខិតខំប្រឹងប្រែងអភិវឌ្ឍទាំងគុណភាពសេវា បរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ និង​ការពង្រឹងសមត្ថភាពរបស់បុគ្គលិកគ្រប់ជំនាញ ក្នុងគោលបំណងផ្តល់ជូននូវសេវាសុខាភិបាល​ដល់ប្រជាពលរដ្ឋ​ទាំងអស់ឱ្យមានទំនុកចិត្ត លើការថែទាំព្យាបាលសុខភាពមាតា ទារកនិងកុមារ ប្រកបដោយគុណភាព ប្រសិទ្ធិភាព និងក្រមសីលធម៌វិជ្ជាជិវៈ។

នាឱកាសនោះលោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសុខាភិបាល បានសំដែង​នូវអំណរសាទរក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៦៧ នៃការបង្កើតទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រ​កម្ពុជា-សាធារណរដ្ឋឆែក ដែលសបញ្ជាក់ពីទំនាក់ទំនងល្អប្រសើរជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ​រវាងប្រទេស​ទាំងពីរកាន់តែរីកចម្រើន រឹងមាំ នាំមកនូវភាពសុខដុម និងវឌ្ឍនភាព សេដ្ឋកិច្ច-សង្គម ជានិរន្តរ៍ដល់ប្រជាជន នៃ​ប្រទេសទាំងពីរ ដែលនឹងរួមចំណែកផងដែរ ដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ នៅក្នុងតំបន់ និងពិភពលោក​ទាំងមូល។ ទន្ទឹមនឹងនោះ សាធារណរដ្ឋឆែក ដែលបានសហការគាំទ្រវិស័យសុខាភិបាលកម្ពុជា ជាពិសេសមន្ទីរ​ពេទ្យកុមារជាតិ ជាក់ស្ដែងក្នុងអំឡុងពេលដែលកម្ពុជា និងពិភពលោកបានរងវិបត្តិ នៃការរាតត្បាតជំងឺកូវីដ-១៩ សាធារណរដ្ឋឆែក បានផ្ដល់ជំនួយជាសម្ភារៈបរិក្ខារពេទ្យមួយចំនួនដល់មន្ទីរពេទ្យកុមារជាតិ ក្នុងការទប់ស្កាត់ ឆ្លើយតបការរាតត្បាតជំងឺកូវីដ-១៩។

ជាមួយគ្នានោះដែរ ឯកឧត្តម ជីរី កូហ្សាក (H.E. Jiří Kozák) អនុរដ្ឋមន្ត្រីទី១ នៃក្រសួងការបរទេស សាធារណៈរដ្ឋឆែក បានសម្តែងនូវការកោតសរសើរចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងឥតឈប់ឈរលើគ្រប់វិស័យ នៅក្នុង​ព្រះរាជាណាចក្រកម្ពុជា រួមទាំងវិស័យសុខាភិបាល ជាពិសេសការគ្រប់គ្រងបាននូវ​ការរីករាលដាល​ជំងឺកូវីដ-១៩ និងប្តេជ្ញាពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យ សុខាភិបាលរវាងប្រទេស​ទាំងពីរ​បន្ថែមទៀត៕ ដោយ ៖ រដ្ឋា


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        174
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        152
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        176

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm