អ្នកវិនិយោគក្នុងវិស័យឧស្សាហកម្ម នៅតែមានទំនុកចិត្តខ្ពស់ ក្នុងការអភិវឌ្ឍខ្សែច្រវ៉ាក់ផលិតកម្មនៅកម្ពុជា

2023/06/15 02:44:54 am        329


ភ្នំពេញ៖ អគ្គលេខាធិការ សមាគមវាយនភណ្ឌសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា លើកឡើងថា ទោះបីការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជា មាន ការធ្លាក់ចុះ តែអ្នកវិនិយោគនៅតែមានទំនុកចិត្តខ្ពស់ ព្រោះកម្ពុជាគឺជាប្រទេសមានសក្តានុពល និងកំពុងស្រូប​យកវិនិយោគិន​ឲ្យ​មក​បណ្តាក់ទុនជាបន្តបន្ទាប់។

​លោក ខេន លូ អគ្គលេខាធិការនៃសមាគមវាយនភណ្ឌសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា លើកឡើងថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ពិពភលោករង​ការប៉ះ​ពាល់យ៉ាង​ខ្លាំង រវាងវិបត្តិជំងឺកូវីដ ១៩ និងសង្គ្រាមរុស្សី-អ៊ុយក្រែនជាដើម ហើយក្នុងនោះប្រទេសដែលជាដៃគូររបស់កម្ពុជា ក៏មានសេដ្ឋកិច្ចធ្លាក់ចុះផងដែរ ដែលជាហេតុធ្វើឲ្យ ការនំា​ចេញរបស់កម្ពុជាក្នុងឆ្នាំ២០២៣ នេះបានស្រុតចុះ បើធៀបនិងឆ្នាំ២០២២ កន្លងមក។

លោក បន្តថា ទោះបីស្ថានភាពនៃការនាំចេញស្រុតចុះបន្តិចបន្តួចក៏ដោយ តែមិនធ្វើឲ្យខ្លាំងដល់ដំណើរក្នុងវិស័យឧស្សាហកម្ម ជាពិសេសឧស្សាហកម្មកាត់ដេរ ស្បែកជើង និងផលិត​ផល​ធ្វើដំណើរជាដើម ក្នុងនោះអ្នកវិនិយោគមិនអាចដើរចេញពីកម្ពុជាភ្លាមៗនោះ ឡើយ ព្រោះប្រទេសកម្ពុជាគឺជាប្រទេសសក្តានុពលមួយ ជាក់ស្តែងមកដល់ពេលនេះ ទោះ​បីវិបត្តិ​នូវបង្កររងផលប៉ះពាល់ តែកម្ពុជានៅតែ ស្រូបយកអ្នកវិនិយោគឲ្យមកបណ្តាក់ទុនជាហូរហែរ ជាពិសេសការរើចេញពីប្រទេសភូមា និងការហូរចូលពីប្រទេសចិនជាដើម។

​របាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញឲ្យថា ការធ្វើពាណិជ្ជកម្ម នៃការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ មានទំហំទឹកប្រាក់សរុបប្រមាណជាង ៩ពាន់លានដុល្លារ នៅក្នុងរយៈពេល ៥ ខែ ដើមឆ្នាំ ២០២៣ នេះ ថយ ចុះជាង ២ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២២, ក្នុងនោះសម្រាប់ការនាំចេញសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំដែលធ្វើពី ក្រណាត់ មានទឹកប្រាក់ប្រមាណជាង ១ ៨៥៥លានដុល្លារ ថយចុះជាង ២០ ភាគរយ៕​ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        199
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        99
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        214

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm