ប្រតិភូទេសចរណ៍ ៣២ប្រទេសបានមកដល់កម្ពុជាចូលរួមកិច្ចប្រជុំUNTWOលើកទី៣៥

2023/06/15 02:55:00 am        203

​ភ្នំពេញ៖ នៅ​ល្ងាច​ថ្ងៃទី​១៤ ខែមិថុនា​នេះ ប្រតិភូ​ជាន់ខ្ពស់ បណ្តា​ប្រទេស​ចំនួន​៣២ រួម​ទាំ​ង​ដៃគូ​អង្គការ​ទេសចរណ៍​ពិភពលោក​នៃ​អង្គការសហប្រជាជាតិ ហៅ​កាត់​UNWTO មកពី​តំបន់​អាស៊ី​ខាងកើត ខាងត្បូង និង​នៅ​អាស៊ី​ប៉ា​ស៊ី​ភិ​ច បាន​អញ្ជើញ​មកដល់​រាជធានី​ភ្នំពេញ​អស់ហើយ ដើម្បី​ចូលរួម​កិច្ចប្រជុំ​UNWTO លើក​ទី​៣៥​ នៃ​គណៈកម្មការ​តំបន់​អាស៊ី​ខាងកើត​និង​ប៉ាស៊ីហ្វិក និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​។​

​នៅក្នុង​កម្មវិធី​អាហារ​សាមគ្គី​នៅ​សណ្ឋាគារ​សុខា រាជធានី ភ្នំពេញ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា ថ្លែងថា​  ក្នុងនាម​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​រួម​លើក​ទី​៣៥​នៃ​គណៈកម្មការ​តំបន់​អាស៊ី​ខាងកើត​និង ប៉ាស៊ីហ្វិក និង​គណៈកម្មការ​តំបន់​អាស៊ី​ខាងត្បូង​នៃ​UNWTO និង កិច្ចប្រជុំ​គណៈកម្មការ​តំបន់​អាស៊ី​ខាងកើត​និង​ប៉ាស៊ីហ្វិក លើក​ទី​៥៥, កិច្ចប្រជុំ​គណៈកម្មការ តំបន់​អាស៊ី​ខាងត្បូង អមដោយ​សន្និសីទ​អង្គការ​ទេសចរណ៍​ពិភពលោក​ស្តីពី​ក្រម​អន្តរជាតិ​សម្រាប់​ការការពារ​ទេសចរ និង​កិច្ចប្រជុំតុមូល​សមាជិក​សម្ព័ន្ធ​អង្គការ​ទេសចរណ៍​ពិភពលោក ចាប់ពី​ថ្ងៃទី​១៥-១៧ ខែមិថុនា ឆ្នាំ​២០២៣​នេះ គឺ​កម្ពុជា សូម​ថ្លែងអំណរគុណ និង​សូម​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​របស់​អគ្គលេខា​ធិ​ការ​អង្គការ​ទេសចរណ៍​ពិភពលោក​WTO និង​ប្រទេស​សមាជិក​ទាំងអស់​ដែល​បានជ្រើសរើស និង​គាំទ្រ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ប្រព្រឹត្ត​ការណ៍​ថ្ងៃនេះ ។​

​ឯកឧត្តម រដ្ឋមន្ត្រី ថ្លែងថា​ នៅក្នុង​កិច្ចប្រជុំ​ក្របខ័ណ្ឌ​UNWTO​នេះ គឺមាន រដ្ឋមន្ត្រី អនុរដ្ឋមន្ត្រី​ទេសចរណ៍​ អ្នកជំនាញ​ទេសចរណ៍ ក៏ដូចជា​គណៈប្រតិភូ​ថ្នាក់ដឹកនាំ​អង្គការ សមាគមន៍​ជា​ដៃគូ បាន​ក៏បាន​អញ្ជើញ​ចូលរួម កិច្ចប្រជុំ​ពាក់ព័ន្ធ​នានា ជាពិសេស​សន្និសីទ​UNWTO​ស្តីពី​ក្រម​អន្តរជាតិ​សម្រាប់​ការការពារ​ទេសចរ ដែលជា​គំនិត​ផ្តួចផ្តើម​របស់​កម្ពុជា​ផងដែរ​។​

​ឯកឧត្តម រដ្ឋមន្ត្រី​ ថោង ខុន ថ្លែងថា តាមរយៈ​កម្មវិធី​ពិសា​អាហារ​នាពេល​នេះដែរ នឹង​ជំរុញ​ការ​រឹតចំណង​សាមគ្គីភាព កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​សមាជិក និង​អង្គការ​ដៃគូ​នានា ឲ្យ​កាន់តែ​ប្រសើរឡើង ដើម្បី​ស្តារ និង​អភិវឌ្ឍ​ទេសចរណ៍​ប្រកបដោយ​ចីរភាព បរិ​យា​ប័ន្ន និង​មាន​ភាព​ធន់​កាន់តែ​ប្រសើរឡើង ហើយ ឯកឧត្តម សង្ឃឹមថា ភ្ញៀវកិត្តិយស​ទាំងអស់​ទទួលបាន​នូវ​អារម្មណ៍​រីករាយ អនុស្សាវរីយ៍​ល្អៗ និង​មិនអាច​បំភ្លេចបាន​អំពី​កម្ពុជា ជាពិសេស​ទឹកដី​រាជធានី​ភ្នំពេញ​ដ៏​បវរ​នេះ​៕​ អត្ថបទ ស៊ុម សុខ​ជា​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm