លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត ស្នើសមាគមលើកកម្ពស់សុខភាពកូរ៉េ ពង្រីកគម្រោងគ្រប់គ្រងជំងឺមិនឆ្លងនៅកម្ពុជា

2023/06/15 05:31:51 am        73

ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្ដិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល បានស្នើសមាគមលើកកម្ពស់សុខភាពកូរ៉េ ពង្រីកគម្រោងគ្រប់គ្រងជំងឺមិនឆ្លង ចេញពីរាជធានីភ្នំពេញ ទៅកាន់តំបន់ផ្សេងទៀត និងក្រៅពីនៅមន្ទីរពេទ្យបង្អែកព្រែកព្នៅ រាជធានីភ្នំពេញកំពុងតែដំណើរការ។

ការថ្លែងរបស់លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បិត្ត យ៉ាងដូច្នេះ នាឱកាសអនុញ្ញាតឲ្យលោកសាស្រ្តាចារ្យ In-One Kim ប្រធានសមាគមលើកកម្ពស់សុខភាពកូរ៉េ មហាវិទ្យាល័យវេជ្ជសាស្រ្ត សាកលវិទ្យាល័យជាតិ សេអ៊ូល នៃសាធារណរដ្ឋកូរ៉េ រួមនិងសហការី ចូលរួមសម្តែងការគួរសម និងពិភាក្សាការងារ នាទីសី្តការក្រសួងរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ។

ក្នុងជំនួបពិភាក្សាការងារខាងលើនេះ លោកសាស្រ្តាចារ្យ In-One Kim មានគោលបំណងរាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្តន៍គម្រោងពិនិត្យ និងថែទាំជំងឺរ៉ាំរ៉ៃ ឬក៏ជំងឺមិនឆ្លង(ជំងឺបេះដូង ជំងឺទឹកនោមផ្អែម ជំងឺមហារីក ជំងឺពុកឆ្អឹង ជំងឺតម្រងនោមរ៉ាំរ៉ៃជាដើម) នៅក្នុងមនី្ទរពេទ្យបង្អែកព្រែកព្នៅ។ ទន្ទឹមនឹងនោះលោកសាស្រ្តាចារ្យ សុំការគាំទ្រពីលោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការប្រចាំក្រសួងសុខាភិបាល ក្នុងការបន្តកិច្ចសហប្រតិបតិ្តការជាមួយនឹងក្រសួងសុខាភិបាលបន្តទៀត។

ជាការឆ្លើយតបលោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត ស្វាគមន៍ចំពោះកិច្ចសហប្រតិបតិ្តការ ក៏សូមថ្លែងអំណរគុណចំពោះសមាគមលើកកម្ពស់សុខភាពកូរ៉េ ក្នុងការឧបត្ថម្ភគាំទ្រ ជួយលើកម្មវិធីប្រយុទ្ធនឹងជំងឺមិនឆ្លងកន្លងមកនិយាយជារួម។ និយាយដោយឡែក សុំឲ្យសមាគមបន្តការពិភាក្សាបន្ថែមទៀតជាមួយនឹងនាយកដ្ឋានជំនាញរបស់ក្រសួងសុខាភិបាល ដើម្បីពង្រីកបន្ថែមលើកម្មវិធីជំងឺមិនឆ្លងនេះ ឲ្យកាន់តែទូលំទូលាយ និងឲ្យចេញឆ្ងាយទៅកាន់តំបន់ផ្សេងៗ មិនមែននៅតែក្នុងរាជធានីភ្នំពេញ និងនៅក្នុងមនី្ទរពេទ្យបង្អែកព្រែកព្នៅដែលមានស្រាប់នោះទេ។

ជាការឆ្លើយតបលោកសាស្រ្តាចារ្យ In-One Kim រួមនឹងសហការីសូមស្វាគមន៍ និងបន្តពិភាក្សាជាមួយនាយកដ្ឋានជំនាញរបស់ក្រសួងសុខាភិបាល ដើម្បីស្វែងរកនិងពិនិត្យលទ្ធភាពក្នុងការពង្រីកកម្មវិធីបន្ថែម និងឲ្យចំគោលដៅ៕អត្ថបទ រដ្ឋា




អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        178
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        155
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        179

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm