ការិយាល័យអាកាសធាតុឥណ្ឌា ព្រមានថាអាចនឹងមានទឹកជំនន់ ខណៈ​ប៉ាគីស្ថាន​ត្រៀម​ទប់ទល់​ព្យុះ​ស៊ីក្លូន

2023/06/15 04:52:47 pm        84

ក្រសួងអាកាសធាតុរបស់ប្រទេសឥណ្ឌា បាននិយាយថា ផ្លូវនានា​នឹង​ត្រូវទឹកជន់លិច​នៅ​តាម​ផ្នែក​ខ្លះ​ នៃ​តំបន់ឆ្នេរសមុទ្រក្នុងភាគខាងលិចរបស់ប្រទេសឥណ្ឌា ដំណាំអាចត្រូវរងការបំផ្លិចបំផ្លាញ ហើយ​លំនៅឋានមួយចំនួននឹងត្រូវខូចខាត នៅពេលព្យុះស៊ីក្លូនដ៏គ្រោះថ្នាក់បំផុត ចូលមក​ដល់​ដី​គោក នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ ។ 

ក្រសួងឧតុនិយមឥណ្ឌា បាននិយាយកាលពីថ្ងៃពុធថា ព្យុះស៊ីក្លូនដែលមានឈ្មោះថា បៃប៉ចយ (Biparjoy) បានបោកបក់នៅក្នុងសមុទ្រអារ៉ាប់ ក្នុងកម្លាំង២៨០គីឡូម៉ែត្រក្នុងមួយម៉ោង ពី​កំពង់ផែ ចាកខួ (Jakhau Port)នៅក្នុងរដ្ឋហ្គូចារ៉ាត់ (Gujarat) របស់ប្រទេសឥណ្ឌា និង​មាន​ល្បឿន​៣៤០គីឡូម៉ែត្រ ពីទីក្រុងការ៉ាជី (Karachi)ដែលជាទីក្រុងធំបំផុតរបស់ប៉ាគីស្ថាន ។

ខណៈ​ដែលភ្លៀងធ្លាក់ខ្លាំង បានចាប់ផ្ដើមបង្អុរនៅតាមតំបន់ឆ្នេរសមុទ្ររួចទៅហើយនោះ ក្រុម​អាជ្ញាធរ​បាន​ជម្លៀសមនុស្សរាប់ពាន់នាក់ចេញពីលំនៅឋាន។

ចំណែក​រដ្ឋមន្ត្រីទទួលបន្ទុកបម្រែបម្រួលអាកាសធាតុរបស់ប៉ាគីស្ថាន លោក ហ្សឺរី រ៉េម៉ាន់ (Sherry Rehman) បាននិយាយថា ក្នុងទីក្រុងការ៉ាជី ដែលមាន​ប្រជាពលរដ្ឋ​ប្រមាណ​២០​លាន​នាក់ ពុំទាន់ស្ថិតក្រោមការគំរាមកំហែងភ្លាមៗនៅឡើយទេ ប៉ុន្តែវិធានការបន្ទាន់នានា ត្រូវ​បាន​ដាក់​ចេញដើម្បីទប់ទល់ទៅនឹងកម្លាំងខ្យល់ លាយលំជាមួយភ្លៀង ដែលរំពឹងថា នឹង​បោក​បក់​ចូល​មក​ដល់មជ្ឈមណ្ឌលសេដ្ឋកិច្ចមួយនេះ។

ក្រសួងអាកាសធាតុរបស់ប្រទេសឥណ្ឌា បានចាត់ចំណាត់ថ្នាក់ព្យុះស៊ីក្លូន បៃប៉ចយ ថា​ជា​ព្យុះ​កម្រិត​ទីមួយ ជាប្រភេទព្យុះមានកម្រិតបង្កភាពគ្រោះថ្នាក់ធ្ងន់ធ្ងរតិចបំផុតក្នុងកម្រិតទី១ដល់ទី៥៕ អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        97
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        86
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        80

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm