ឯកឧត្ដម ជិន ម៉ាលីន ពន្យល់ផ្នែកច្បាប់ពាក់ព័ន្ធការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត

2023/06/15 05:36:44 pm        220

ភ្នំពេញ៖ ឯកឧត្ដម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ជុំវិញការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ​គឺដើម្បីកែទម្រង់ «សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត» ។

ឯកឧត្តម ជិន ម៉ាលីន មានប្រសាសន៍ប្រាប់ទូរទស្សន៍ BTV ទាក់ទងនឹងការធ្វើកែទម្រង់សិទ្ធិ​ក្នុងការ​ឈរឈ្មោះឱ្យគេបោះឆ្នោតនេះចំពោះការរៀបចំធ្វើការកែទម្រង់ «សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត» គឺធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹង ​និងលើកកម្ពស់ការទទួលខុសត្រូវរបស់មេដឹកនាំទាំងនៅ​ថ្នាក់ជាតិទាំងនៅថ្នាក់ក្រោមជាតិ ។

ឯកឧត្ដមបន្តថា អ្នកដែលមានបំណងចង់ឈរឈ្មោះឱ្យគេបោះឆ្នោត ត្រូវមានការទទួលខុសត្រូវក្នុង​នាមជាពលរដ្ឋល្អរបស់ជាតិ ក្នុងសង្គមប្រជាធិបតេយ្យ ដោយចាប់ផ្តើមពីការអនុវត្តឱ្យបាន​ខ្ជាប់ខ្ជួន​នូវសិទ្ធិបោះឆ្នោត។ ក្នុងន័យនេះអ្នកដែលមិនបានទៅបោះឆ្នោត ដោយគ្មានហេតុផលសមរម្យ​តាមផ្លូវច្បាប់ នឹងត្រូវចាត់ទុកថា បានបាត់បង់នូវលក្ខខណ្ឌក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត។ ប៉ុន្តែអ្នកនោះនៅតែមានសិទ្ធិទៅបោះឆ្នោត ក្នុងនាមជាពលរដ្ឋដដែលដោយមិនមានប៉ះពាល់​អ្វីទាំងអស់។

ឯកឧត្ដម បានបញ្ជាក់ថា ការធ្វើវិសោធនកម្មច្បាប់នេះ ក៏ជាផ្នែកមួយនៃការកែទម្រង់ «សិទ្ធិក្នុងការ​ឈរឈ្មោះឱ្យគេបោះឆ្នោត» នៅក្នុងដំណើរការប្រជាធិបតេយ្យ ដើម្បីឱ្យអនាគត​មេដឹកនាំ ដែលត្រូវ​ជ្រើសរើសតាមរបបបោះឆ្នោត​ ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ មានការទទួលខុសត្រូវ​ជាងមុនក្នុងនាមជាពលរដ្ឋល្អរបស់ជាតិនៅក្នុងសង្គមប្រជាធិបតេយ្យ​ ហើយការកែទម្រង់នេះ គឺ មិន​ប៉ះពាល់ដល់ «សិទ្ធិបោះឆ្នោត» ឡើយ។

សូមជម្រាបថាក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌​ ដោយទទួលបានភារកិច្ចពីសម្ដេចតេជោ ហ៊ុន សែន ​នាយកដ្ឋមន្រ្ដីនៃកម្ពុជា ក្នុងការរៀបចំធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនេះ ​​ពិសេសត្រង់មាត្រា ៣៤ ថ្មី (មួយ)​ ដែលចែងក្នុងកថា ខណ្ឌចុងក្រោយថា «បទប្បញ្ញត្តិដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតត្រូវចែងក្នុងច្បាប់»ឱ្យបានមុនការបោះឆ្នោតនីតិកាលទី៧ ឆ្នាំ២០២៣នេះ៕ អត្ថបទ៖ សេក ឧត្ដម


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        83
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        175
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        165

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm