នគរបាល​ប៉ះទង្គិច​ជាមួយ​ក្រុម​អ្នក​កាន់​ទុក្ខបន្ទាប់ពី​ពិធី​បុណ្យ​សព​នៅ​អ៊ីស្រាអែល ខណៈ​ពិធី​បុណ្យ​ជា​ច្រើន​ធ្វើ​ឡើង​នៅ​តំបន់​ហ្គាហ្សា

2021/05/12 10:13:33 am        220

​អ៊ីស្រាអែល​៖ នគរបាល​អ៊ីស្រាអែល​បាន​បាញ់​ឧស្ម័ន​បង្ហៀរ​ទឹកភ្នែក និង​គ្រាប់បែក​ផ្សែង បន្ទាប់ពី​ក្រុម​អ្នក​កាន់ទុក្ខ​បាន​គប់​ដុំ​ថ្ម​ទៅលើ​ក្រុម​មន្ត្រី​ អំឡុង​ពិធី​បុណ្យ​សព​របស់​បុរស​អារ៉ាប់​ដែល​ចោត​ប្រកាន់​ថា ​ត្រូវ​បាន​សម្លាប់​ដោយ​ពលរដ្ឋ​ជ្វី​ហ្វ​នៅ​កណ្ដាល​ប្រទេស​អ៊ីស្រាអែល​។​

​ការ​បាញ់​ប្រហារ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​នៅ​ទីក្រុង Lod បាន​កើតមានឡើង​ ស្រប​ពេល​មាន​ភាព​តានតឹង​ខ្លាំង​ក្រោយ​ភាព​រំជើបរំជួល​ រយៈពេល​ជាច្រើន​សប្ដាហ៍​នៅ​ទីតាំង​ពិសិដ្ឋ​ដ៏​ចម្រូង​ចម្រាស​ក្នុង​ទីក្រុង Jerusalem និង​ការ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លា​រវាង​អ៊ីស្រាអែល និង​ក្រុម​សកម្ម​ប្រយុទ្ធ​ហា​ម៉ាស់​នៅ​ក្នុង​តំបន់​ហ្គាហ្សា​។​ ​ការ​វាយ​ប្រយុទ្ធ​តបត​គ្នា​នេះ បាន​រាលដាល​ចូល​ទៅ​ក្នុង​តំបន់​អារ៉ាប់​របស់​អ៊ីស្រាអែល ដែល​នាំ​ឲ្យ​មាន​ការ​តវ៉ា​ជាច្រើន​ផ្ទុះឡើង​នៅ​ក្នុង​សហគមន៍ ​រាប់​សិប​កន្លែង​ទូទាំង​ប្រទេស​។ ​នគរបាល​បាន​និយាយ​ថា ​មន្ត្រី​ ២​នាក់​បាន​រង​របួស​ និង​រថយន្ត​ល្បាត​សន្តិសុខ​មួយ​គ្រឿង​ត្រូវ​បាន​ដុត​បំផ្លាញ​។​ ​ដោយឡែកកាលពី​ថ្ងៃ​អង្គារនៅ​ក្នុង​តំបន់​ហ្គាហ្សា​ឯណោះ​វិញ ក្រុម​អ្នក​កាន់ទុក្ខ​បាន​ដើរ​ក្បួន​កាត់​តាម​ដង​ផ្លូវ​នានា​នៃ​ទីក្រុង Beit Hanoun ស្ថិតនៅ​ភាគ​ខាងជើង​តំបន់​ហ្គាហ្សា ដោយ​ដង្ហែ​សាកសព​ក​កុមារ​ម្នាក់​អាយុ​ ១១​ឆ្នាំ ឈ្មោះ Hussain Hamad ជា​ក្មេង​ប្រុស​ប៉ា​ឡេ​ស្ទី​នដែល​ត្រូវ​បាន​សម្លាប់​ ក្នុង​ការ​វាយប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​។​

​ជាមួយគ្នា​នោះ​ដែរ ក្រុម​អ្នក​កាន់ទុក្ខ​រាប់​រយ​នាក់​បាន​ដើរ​ដង្ហែ​ កាត់​តាម​ដង​ផ្លូវ​នានា​នៃ​ទីក្រុង​ហ្គាហ្សាកាលពី​ថ្ងៃ​អង្គារ សម្រាប់​ពិធី​បុណ្យ​សព​របស់​ក្រុម​សកម្ម​ប្រយុទ្ធ​ចំនួន ​៣​នាក់​មកពី​ក្រុម​ប្រដាប់​អាវុធ​អ៊ីស្លាម​ជី​ហាត ដែល​ត្រូវ​បាន​ស្លាប់​ក្នុង​ការ​វាយប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល។​ ​ក្មេង​ស្រីៗប៉ា​ឡេ​ស្ទី​ន​មួយ​ចំនួន ដែល​នៅ​លើ​ផ្ទៃមុខ​របស់​ពួកគេ​ប្រឡាក់​ទៅ​ដោយ​ធូលី កំពុង​ស្រែក​ទ្រហោយំ​ជាមួយ​ម្ដាយ​របស់​ពួកគេ​គួរ​ឲ្យ​សង្វេគ បន្ទាប់ពី​ការវាយប្រហារ​តាម​អាស​ដាក់​គោលដៅ​ លើ​អគារ​ដែល​ជា​លំនៅឋាន​របស់​ពួក​គេ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm       
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        20
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        27

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ

2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm