អតីតអ្នកគ្រប់គ្រងសាលតម្កល់សពនៅសាលាពេទ្យ Harvardរងការចោទប្រកាន់ពីបទជួយដូរបំណែកសាកសព

2023/06/15 07:39:30 pm        100

ក្រុមរដ្ឋអាជ្ញាសហព័ន្ធនិយាយថា អតីតអ្នកគ្រប់គ្រងសាលតម្កល់សពនៅសាលាពេទ្យ Harvardរបស់សហរដ្ឋអាមេរិក ស្ថិតក្នុងចំណោមមនុស្ស ៥នាក់ រងការចោទប្រកាន់ដោយគណៈវិនិច្ឆ័យ កាលពីថ្ងៃពុធ ពាក់ព័ន្ធនឹងការចោទប្រកាន់ថា ពួកគេបានលួចលក់បំណែកសាកសពដែលគេបរិច្ចាគដល់សាលា ។

ការិយាល័យមេធាវីរដ្ឋ Pennsylvania របស់សហរដ្ឋអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា លោក Cedric Lodge វ័យ ៥៥ឆ្នាំដែលត្រូវបានគេបណ្តេញចេញពីការងារកាលពីថ្ងៃទី ៦ ខែមិថុនាកន្លងទៅ និងចុងចោទផ្សេងទៀត រងការចោទប្រកាន់ថាបានអនុវត្តន៍គម្រោងបំណែកសាកសពទីផ្សារងងឹត ប្រហែលចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២២ ។ ចុងចោទម្នាក់រស់នៅទីក្រុង Scranton រដ្ឋ Pennsylvania ។

ក្រុមរដ្ឋអាជ្ញា និយាយថា លោក Lodge ដែលត្រូវបានជួលដោយសាលាពេទ្យ Harvard ស្ថិតនៅទីក្រុង Boston រដ្ឋ Massachusetts កាលពីឆ្នាំ ១៩៩៥ បានអនុញ្ញាតឲ្យអ្នកទិញធំៗចូលសាលតម្កល់សពនៅក្នុងសាលា ដើម្បីពិនិត្យមើលសាកសព និងរើសយកបំណែកសាកសពដែលត្រូវទិញ ។ ភាគច្រើននៃអ្នកទិញ បានលក់បន្តបំណែកសាកសពទាំងនេះ ។

ក្រុមរដ្ឋអាជ្ញាបន្តទៀតថា ជនទី ៦ម្នាក់នេះ កាលពីមុនរងការចោទប្រកាន់នៅរដ្ឋ Arkansas នៅក្នុងការស៊ើបអង្កេតតែមួយពាក់ព័ន្ធនឹងករណីសង្ស័យថាបានលួចបំណែកសាកសពពីសាលតម្កល់សពដែលគាត់ធ្វើការ ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ធ្លាប់បានរាយការណ៍កាលពីមុនផងដែរពីការបំពានក្នុងការជួយដូរសាកសពនេះ ។

យោងតាមសេចក្តីរាយការណ៍ពីទូរទស្សន៍ ABC News ដែលលើកប្រភពពីក្រុមចារកិច្ច FBIបានឲ្យដឹងថា គេនៅមិនទាន់ដឹងច្បាស់ភ្លាមៗនោះទេថាតើលោក Lodge ដែលត្រូវបានចាប់ខ្លួនដោយក្រុម FBI កាលពីពុធ ឬអ្នកផ្សេងដែលរងការចោទប្រកាន់ រួមទាំងភរិយារបស់លោក Lodge មានក្រុមមេធាវីការពារក្តីដែរឬទេ ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        69
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        59
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm