សមាជិកបក្សប្រឆាំង នឹងមានឈ្មោះក្នុងក្រុមចៅក្រម ដែលជាការវាយប្រហារដល់លោក Netanyahu

2023/06/15 07:42:54 pm        130

រដ្ឋសភាអ៊ីស្រាអែល បានបង្កើតឲ្យមាននូវផលប៉ះពាល់ដ៏គួរឲ្យភ្ញាក់ផ្អើលមួយដល់រដ្ឋាភិបាលចម្រុះរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu កាលពីថ្ងៃពុធ (ទី១៤ ខែមិថុនា) ដោយការសម្រេចជ្រើសរើសសមាជិកគណបក្សប្រឆាំងមួយរូបឲ្យអង្គុយកៅអីរបស់គណៈកម្មាធិការដែលចាត់តាំងចៅក្រម ពោលគឺជាក្រុមស្នូលនៃសមរភូមិនយោបាយលើប្រព័ន្ធយុត្តិធម៌របស់ប្រទេសអ៊ីស្រាអែល។

ប្រធានសភា Knesset លោក Amir Ohana បានប្រកាសថា លោកស្រី Karine Elharrar មកពីគណបក្សនិយមកណ្ដាល Yesh Atid ទទួលបានកៅអីមួយ ក្នុងចំណោមកៅអីគណៈកម្មាធិការចំនួនពីរ ប៉ុន្តែលោកស្រី Tally Gotliv មកពីគណបក្ស Likud របស់លោក Netanyahu មិនទទួលបានទេ ដោយទុកផ្លូវឲ្យមានការបោះឆ្នោតមួយផ្សេងទៀត សម្រាប់កៅអីទីពីរ ក្នុងរង្វង់ ៣០ថ្ងៃ។

ការបោះឆ្នោតនេះ ត្រូវបានគេមើលឃើញថា ជាផ្លូវនាំទៅរកកិច្ចពិភាក្សា រវាងលោក Netanyahu និងក្រុមគណបក្សប្រឆាំង ជុំវិញកំណែទម្រង់ច្បាប់ និងជាការសាកល្បង ចំពោះការដឹកនាំរបស់លោកលើរដ្ឋាភិបាលចម្រុះស្តាំនិយម ដែលគ្រប់គ្រងអាសនៈចំនួន៦៤ ក្នុងចំណោមអាសនៈចំនួន ១២០របស់រដ្ឋសភា Knesset។

កិច្ចចរចាសម្របសម្រួល ត្រូវបានចាប់ផ្តើមភ្លាមៗ បន្ទាប់ពីលោក Netanyahu កាលពីខែមីនា បានផ្អាក ការជំរុញដ៏ចម្រូងចម្រាសពីរដ្ឋាភិបាលរបស់លោក ក្នុងការផ្លាស់ប្តូរប្រព័ន្ធតុលាការ ដែលបានបង្កឲ្យមានការតវ៉ាមិនធ្លាប់មានពីមុនមក ដោយសារអ្នករិះគន់បានហៅការប៉ុនប៉ងនេះថា ជាការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យរបស់អ៊ីស្រាអែល៕

អត្ថបទដែលទាក់ទង

លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        2
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        25
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ

2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm