គណៈវិនិច្ឆ័យក្រុងញូវយ៉ក ចោទប្រកាន់អតីតទាហានម៉ារីន ពីបទសម្លាប់លោក Jordan Neely

2023/06/15 07:51:34 pm        128

យោងតាមប្រភព ដែលដឹងពីការជំនុំជម្រះរឿងក្ដីរបស់តុលាការទីក្រុងញូវយ៉ក (New York) សហរដ្ឋអាមេរិក បានឲ្យដឹងថា គណៈវិនិច្ឆ័យរបស់ទីក្រុងនេះ កាលពីថ្ងៃពុធ (ទី១៤ ខែមិថុនា) បានបោះឆ្នោតចោទប្រកាន់លោក Daniel Penny ដែលជាអតីតពលបាលទាហានម៉ារីនអាមេរិក ពីបទមនុស្សឃាត កាលពីខែមុនលើលោក Jordan Neely ដែលជាជនអនាថាមួយរូប ដោយការក្រៀកក នៅក្នុងហេតុការណ៍ ដែលកើតឡើងលើរថភ្លើងក្រោមដី ក្នុងសង្កាត់ Manhattan។

លោក Penny វ័យ ២៤ឆ្នាំ ត្រូវបានចាប់រូបភាព នៅក្នុងវីដេអូដែលថតដោយអ្នកឈរក្បែរ កំពុងក្រៀកករបស់លោក Neely កាលពីថ្ងៃទី១ ខែឧសភា ខណៈពេលដែលពួកគេជិះលើរថភ្លើង F នៅសង្កាត់ Manhattan។ ការសម្លាប់នេះ បានទាក់ទាញការចាប់អារម្មណ៍ទូទាំងប្រទេស និងបង្កឲ្យមានការតវ៉ា នៅក្នុងខែឧសភា ដោយអ្នកដែលមានការខឹងសម្បានឹងការពន្យារពេលរបស់នគរបាល ក្នុងការចាប់ខ្លួនជនជាតិស្បែកសលោក Penny ពីបទសម្លាប់លោក Neely ដែលជាជនជាតិស្បែកខ្មៅ។

អ្នកដែលដឹងពីករណីនេះ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដោយសារតែពួកគេមិនត្រូវបានអនុញ្ញាតឲ្យនិយាយជាសារធារណៈ បានប្រាប់ថា ក្នុងការបង្ហាញខ្លួននៅឯតុលាការជាលើកដំបូង កាលពីខែមុន លោក Penny ត្រូវបានចោទប្រកាន់មួយករណីពីបទមនុស្សឃាតកម្រិតទីពីរ ហើយការចោទប្រកាន់ ឬបទចោទប្រកាន់នានា នៅក្នុងដីការបស់គណៈវិនិច្ឆ័យ នឹងមិនត្រូវបានបិទបាំងទេ រហូតដល់លោក Penny បង្ហាញខ្លួននៅតុលាការ នាពេលសក្រោយ។

លោក Penny ត្រូវបានតុលាការកាត់ទោស កាលថ្ងៃទី១២ ខែឧសភា នៅតុលាការព្រហ្មទណ្ឌសង្កាត់ Manhattan ក្រោមបទចោទប្រកាន់មនុស្សឃាតកម្រិតទីពីរ ជាបទឧក្រិដ្ឋ ដែលអាចត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររហូត ១៥ឆ្នាំ។ លោកចៅក្រម Kevin McGrath បានដោះលែងលោក Penny ដោយបង់ប្រាក់ធានាចំនួន ១០០.០០០ដុល្លារ ហើយបានបញ្ជាឲ្យជនជាប់ចោទប្រគល់លិខិតឆ្លងដែនរបស់ខ្លួន និងត្រឡប់មកកាន់តុលាការវិញ នៅថ្ងៃទី១៧ ខែកក្កដា៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        100
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        90
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        85

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm