អត្តពលិក​តេ​ក្វាន់​ដូ​កម្ពុជា​នឹង​ចាក​ចេញ​ទៅ​ប្រកួត​វគ្គជម្រុះ​អូឡាំពិក​ចុង​សប្ដាហ៍​នេះ​

2021/05/12 05:53:29 pm        255

​តេ​ក្វាន់​ដូ​៖ កីឡាករ​-​កីឡា​ការិនី​កីឡា​តេ​ក្វាន់​ដូ WT កម្ពុជា​ ០២​រូប​នឹង​ចាក​ចេញ​ទៅ​ចូលរួម​ការប្រកួត​វគ្គ​ជម្រុះ​កីឡា​តេ​ក្វាន់​ដូ WT ដើម្បី​រក​កៅអី​អូឡាំពិក​ទីក្រុង​តូ​ក្យូ​ នៅ​ប្រទេស​ហ្សកដានី​ថ្ងៃអាទិត្យ​នេះ​។​

​លោក ឆ​យ យ៉ុង​ស៊ុ​ក ​គ្រូ​បង្វឹក​ជម្រើស​ជាតិ ​WT បាន​មានប្រសាសន៍ថា រូបលោក និង​កីឡាករ វ៉ា មិថុនា​ នឹង​ធ្វើ​ដំណើរ​ចេញពី​ប្រទេស​កម្ពុ​ជានា​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០២១​ វេលា​ម៉ោង​ ១១.៥៥នា​ទី​យប់ ​នឹង​ទៅដល់​កន្លែង​ប្រកួត​វគ្គ​ជម្រុះ​កីឡា​តេ​ក្វាន់​ដូ WT ផ្លូវការ​នា​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០២១ ​វេលា​ម៉ោង ១០​យប់ ព្រោះ​ជំងឺ​ COVID-19​ ធ្វើ​ឱ្យ​ជើង​ហោះហើរ​មួយ​ចំនួន​ត្រូវ​សម្រាក គ្រាន់តែ​លោក និង​កីឡាករ​រង់​ចាំ​ជើង​ហោះ​ហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង​រយៈពេល​ ១៩​ម៉ោង ហើយ​ពេល​ទៅ​ដល់​ប្រលាន​យន្តហោះ​ប្រទេស​ហ្សកដានី ក៏​បន្ត​ដំណើរ​ទៅ​កន្លែង​ប្រកួត​ទៀត​។​ ​លោក​បន្ត​ថា មកដល់ពេលនេះ​គូប្រកួត​របស់​កីឡា​ការិនី ថិ​ប កា​សាន់​ទ្រី​នី​កូ​ល និង​ វ៉ា មិថុនា​ មិនទាន់​ដឹង​ថា មាន​កីឡាករ​-​កីឡា​ការិនី​ប៉ុន្មាន​នាក់​ចូលរួម​ទេ យ៉ាងណា​ថ្ងៃ​ទី​១៩ ឬ​២០ ទើប​ដឹង ពីព្រោះ​កីឡាករ វ៉ា មិថុនា ប្រកួត​នៅ​ថ្ងៃ​ទី​២១ រីឯ ​ថិ​ប កា​សាន់​ទ្រី​នី​កូ​ល ប្រកួត​នៅ​ថ្ងៃ​ទី​២២ ខែ​ឧសភា​។

​ពេល​នេះ​នៅតែ​ទ្វីប​អាស៊ី​មួយ​ទេ​ ដែល​មិនទាន់​រក​បាន​កីឡាករ​-កីឡា​ការិនី​ទៅ​ចូលរួម​ការប្រកួត​តាម​រយៈ​ជម្រុះ ហើយ​កីឡាករ​-កីឡា​ការិនី​ទាំង​អស់​ត្រូវ​ប្រកួត​លើ ​៤​ប្រភេទ​ទម្ងន់​ផ្សេងគ្នា ​ដោយ​ក្នុង​មួយ​ប្រកួត​ទម្ងន់​​យក​កីឡាករ ២​នាក់ និង​កីឡា​ការិនី​ ២​នាក់​។​ ​ចំពោះ​កីឡា​ការិនី ថិ​ប កា​សាន់​ទ្រី​នី​កូ​ល ​នឹងធ្វើ​ដំណើរ​ពី​សហរដ្ឋអាមេរិក​ទៅ​ប្រទេស​ហ្សកដានី​តែ​ម្តង ដូច្នេះ​ពួកគេ​នឹង​ជួប​លោកគ្រូ​បង្វឹក ឆ​យ យ៉ុង​សុក និង​កីឡាករ វ៉ា មិថុនា​ នៅ​ទីនោះ​។​ ​កម្ពុជា​បញ្ជូន​គ្រូ​បង្វឹក និង​កីឡាករ​-​កីឡា​ការិនី​ចំនួន​ ៤​នាក់​រួមមាន​លោក ឆ​យ យ៉ុង​សុក ជា​គ្រូ​បង្វឹក, លោកគ្រូ Tubbs Gregory Allan ជា​គ្រូ​ជំនួយ ចំណែក​កីឡា​ការិនី ថិ​ប កា​សាន់​ទ្រី​នី​កូ​ល កូន​ខ្មែរ​រស់​នៅ​សហរដ្ឋអាមេរិក​ ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​ក្រោម ​៥៧​គីឡូក្រាម និង​កីឡាករ វ៉ា មិថុនា ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​ក្រោម​ ៨០​គីឡូក្រាម​៕

អត្ថបទ៖ គង់ ហួន

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        131
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        142
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm