កម្ពុជារៀបចំទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៦

2023/06/15 09:40:01 pm        664

ភ្នំពេញ៖ កម្ពុជាដោយមានក្រសួងការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈជាសេនាធិការបានរៀបចំ ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៦ ឆ្នាំ២០២៣។ ទិវានេះរៀបចំឡើងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ១៥ និងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រោមប្រធានបទ “TVET ផ្តល់ជំនាញ និងការងារសមរម្យ”។

ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសបើកទិវាជាតិ​អប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦នេះ បានលើកឡើងថា TVET ជាវិស័យមួយ​ក្នុងចំណោមវិស័យអាទិភាពផ្សេងទៀត ​ដែលរួមចំណែកយ៉ាងសកម្ម ក្នុងការកសាង​មូលធនមនុស្ស​ប្រកបដោយចំណេះដឹង សមត្ថភាព ជំនាញ ​ឥរិយាបទការងារ ​និងសីលធម៌វិជ្ជាជីវៈ ដើម្បីក្លាយ​ជាពលករជំនាញ និងអ្នកបច្ចេកទេស​ បំពេញតាមតម្រូវការកម្លាំងពលកម្មក្នុងទីផ្សារការងារ​នាពេលបច្ចុប្បន្ន ​និងអនាគត។

ផ្សាភ្ជាប់នឹងការលើកឡើងរបស់រដ្ឋមន្រ្តី គ្រឹះស្ថានសិក្សាបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ក៏បានលើកឡើងដែរថា ការសិក្សាលើជំនាញវិជ្ជាជីវៈ គឺពិតជាមានឱកាសការងារច្រើន នាពេលបច្ចុប្បន្ន។ លើសពីនេះ ​គឺជាការផ្ដល់ឱកាសជាច្រើន​ ការសិក្សាដោយមិនគិតថ្លៃ សម្រាប់​សិស្សមានជីវភាពក្រីក្រ ទាំងជាប់និងធ្លាក់បាក់ឌុប។

ខណៈចូលរួមក្នុងទិវាជាតិថ្ងៃនេះ និស្សិតដែលកំពុងសិក្សាលើជំនាញ TVET មើលឃើញដែរថា ឱកាសទីផ្សារការងារសម្រាប់ពួកគេពិតជាមានច្រើន។ ពួកគេលើកឡើងថា បណ្ដាក្រុមហ៊ុនជាច្រើន បានសហការជាមួយសាលា ដើម្បីផ្ដល់ការងារដល់និស្សិត ​ហើយនិស្សិតខ្លះ ក៏អាចបង្កើតមុខរបរ​ដោយផ្ទាល់ខ្លួនផងដែរ។

តាមការបញ្ជាក់បន្ថែមរបស់ រដ្ឋមន្រ្តីក្រសួងការងារ គឺថា បច្ចុប្បន្ននៅកម្ពុជាមានគ្រឹះស្ថាន​បណ្តុះ​បណ្តាលចំនួន ៣២៥។ ក្នុងឆ្នាំ២០២២ មានសិក្ខាកាម សិស្ស និស្សិតបានបញ្ចប់ការសិក្សា​គ្រប់កម្រិតចំនួន ៨៩ ៨៧៨នាក់ ​ហើយសិក្ខាកាម សិស្ស និស្សិតដែលបានបញ្ចប់ការសិក្សា ទទួលបានការងារធ្វើស្ទើទាំងអស់ ដោយទទួលបានប្រាក់ឈ្នួល​សមរម្យច្រើនជាងកម្មករ​និយោជិតដែលមិនមានជំនាញ។ ទន្ទឹមនោះ សិក្ខាកាមមួយចំនួនក៏មានលទ្ធភាពបង្កើតមុខរបរដោយខ្លួនឯងប្រកបដោយជោគជ័យ រួមចំណែកបង្កើតការងារបន្ថែម។

រាជរដ្ឋាភិបាល ក៏បានត្រៀមរៀបចំផែនការបណ្តុះបណ្តាលជំនាញ​បច្ចេកទេស ​និងវិជ្ជាជីវៈ ដល់យុវជន​នៅគ្រួសារក្រីក្រ​ និងងាយរងគ្រោះទូទាំងប្រទេសចំនួន​ ១លាន ៥សែននាក់ ដោយរដ្ឋ​ធានាផ្តល់​ប្រាក់​ឧបត្ថម្ភចាប់ពីឆ្នាំ២០២៣​ នេះតទៅ ដើម្បីផ្តល់ឱកាសឱ្យពួកគេមាន​ជំនាញ​សម្រាប់យកទៅធ្វើការងារ ​ឬបង្កើតមុខរបរដោយខ្លួនឯង និងបំពេញតម្រូវការ​នៃកម្លាំង​ពលកម្ម​ជំនាញសម្រាប់ការវិនិយោគថ្មីៗនៅកម្ពុជា៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        23
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        130
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm