កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២៣

2023/06/15 10:02:13 pm        795

ភ្នំពេញ ៖ កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍លើកទី១ ឆ្នាំ២០២៣ បានដំណើរ​ការរយៈ​ពេល​មួយ​ព្រឹកពេញ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ នៅសាលប្រជុំ “D” អគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី ដោយ​​​មាន​ការ​អញ្ជើញចូល​រួម​​ពីថ្នាក់ដឹកនាំអាជ្ញាធរ​ជាតិ​​ប្រយុទ្ធ​នឹង​​​​​ជំងឺអេដស៍ ប្រធានគណៈកម្មាធិការប្រយុទ្ធ​នឹងជំងឺអេដស៍គ្រប់ក្រសួង ស្ថាប័ន រាជធានី-ខេត្ត  ក្រុមការងារប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន ​លេខាធិ​ការ​ដ្ឋាន​​​ប្រយុទ្ធនឹ​​​ង​​​​​​​ជំងឺ​អេដស៍​រាជធានី-ខេត្តទាំង២៥ អង្គការអន្តរជាតិ និងអង្គការសង្គមស៊ីវិល មានចំនួនសរុប​​ប្រមាណ ១៦២​រូប។

​អង្គប្រជុំទាំងមូលបានធ្វើការគោរពថ្លែងនូវអំណរគុណប្រកបដោយកតញ្ញូតាធម៌ ដ៏ជ្រាលជ្រៅបំផុតជូនចំពោះ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាន​សម្រេចប្រកប​ដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ដាក់ចេញនូវវិធានការដ៏មានប្រសិទ្ធភាពបំផុតរក្សាបាននូវសុខសន្តិភាព សង្គម សេដ្ឋកិច្ចបានយ៉ាងរឹងមាំ ទោះស្ថិតវិបត្តិសកលធំៗ រួមមានវិបត្តិជំងឺកូវីដ-១៩ វិបត្តិសង្គ្រាមនៅប្រទេសអ៊ុយក្រែន និងជម្លោះពាណិជ្ជកម្មនៃប្រទេសមហាអំណាចសេដ្ឋកិច្ច។ ជាបន្ថែមអង្គប្រជុំបានថ្លែងនូវមោទនភាពបំផុតចំពោះភាពជោគជ័យនៃមហាព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលមានកម្ពុជាធ្វើជាម្ចាស់ផ្ទះក្រោមការដឹកនាំដ៏ឆ្នើម និងឈ្លាសវៃបំផុតសម្តេចតេជោ  ហ៊ុន សែន នាយករដ្ឋមន្ត្រី។

នាឱកាសនោះឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធ​នឹងជំងឺអេដស៍ បានថ្លែងថា ឆ្លងកាត់នូវការចំណាយពេលដ៏មានតម្លៃពេញមួយព្រឹក កិច្ចប្រជុំពេញអង្គរបស់យើងបានធ្វើបទ​បង្ហាញ រួមជាមួយនឹងការពិភាក្សា និងផ្តល់យោបល់យ៉ាងផុលផុស ដែលនាំឱ្យយើង​ទទួលបាននូវ​លទ្ធ​ផលគួរជាទីមោទនៈសមស្របទៅនឹងកម្មវត្ថុនៃកិច្ចប្រជុំនា​ពេល​នេះ ​សូម​សង្ខេប​ជូន​ដូចតទៅ ៖       

ទី១ :      ការអនុម័តជាគោលការណ៍​នូវ​របាយ​ការណ៍វឌ្ឍនភាព ប្រសិទ្ធភាព និងសមិទ្ធផលក្នុងការឆ្លើយតប​ទៅ​នឹង​ការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍ រយៈពេល៦ខែ​ដើម ឆ្នាំ២០២៣។

ទី២ :     ការបន្តជំរុញឱ្យមានវឌ្ឍនភាព និងការបន្តការអនុវត្ត “សេចក្តីជូនដំណឹងលេខ ២១៣ សជណ.សស” ចុះថ្ងៃទី២១ ខែ​កុម្ភៈ ឆ្នាំ២០១៩ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពី៖ វិធានការទាក់ទង នឹងការឆ្លើយតប នឹងមេរោគអេដស៍ និងជំងឺអេដស៍។

ទី៣: ការអនុម័ត សេចក្តីសម្រេចចិត្ត នៃកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២៣ សម្រាប់បន្តអនុវត្តក្នុងការឆ្លើយតប នឹងមេរោគអេដស៍ និងជំងឺអេដស៍ ឆ្ពោះទៅសម្រេចបាន​នូវគោលដៅ ៩៥-៩៥-៩៥ នាឆ្នាំ២០២៥។

សូមបញ្ជាក់ផងដែរថា បន្ទាប់ពីការពិភាក្សាផ្លាស់ប្តូរយោបល់ដ៏ទូលំទូលាយមក សមាជិក សមាជិកា​ទាំងអស់ បាន   ប្តេជ្ញាបន្តរួមគ្នាក្នុងការប្រយុទ្ធទប់ស្កាត់ និងលុបបំបាត់ការឆ្លងរាលដាលមេរោគអេដស៍ និងក្នុងឆន្ទៈរួមឆ្ពោះទៅបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០២៥ និងចីរភាពកម្មវិធីឆ្លើយតបជំងឺអេដស៍ឆ្នាំ២០២៣-២០២៨​ កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០២២ បានដាក់ចេញនូវការសម្រេចចិត្តដូចតទៅ៖

១.    ជំរុញយុទ្ធសាស្ត្រឆ្ពោះទៅសម្រេចគោលដៅ៩៥ ទី១ (៩៥% ក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍បានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍របស់ពួកគេ) តាមរយៈការជំរុញការងារ​បង្ការនៃការចម្លងមេរោគអេដស៍ និងជំងឺអេដស៍ឱ្យកាន់តែមានប្រសិទ្ធភាព និងការជំរុញលើកទឹក​ចិត្តអ្នក​មានការ​សង្ស័យមកទទួលសេវាធ្វើតេស្តរកមេរោគអេដស៍ ឱ្យបានឆាប់រហ័ស។

២.   ក្រសួងទេសចរណ៍បន្តយន្តការជំរុញលើកទឹកចិត្តដល់ គ្រប់គ្រឹះស្ថានកម្សាន្តសប្បាយ សណ្ឋាគារ និងកន្លែងកម្សាន្តនានានៅទូទាំងប្រទេសឱ្យចូលរួមអនុវត្តគោលនយោបាយនៃការប្រើប្រាស់ស្រោមអនាម័យ ១០០ភាគរយ ឱ្យបានទូលំទូលាយ។

៣. ក្រសួងអប់រំ យុវជន និងកីឡា ជំរុញការងារអបរំផ្សព្វផ្សាយការយល់ដឹងអំពីមេរោគ អេដស៍ និងជំងឺអេដស៍ឱ្យបាន​ទូលំទូលាយនៅតាមសាលារៀន គ្រឹះស្ថានឧត្តមសិក្សា ទាំងរដ្ឋ និងឯកជន ដើម្បីការពារ និងកាត់បន្ថយកា​រឆ្លង​មេរោគអេដស៍ក្នុងចំណោមយុវជន។

៤. មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ (NCHADS) នៃក្រសួងសុខាភិបាល ជំរុញបង្កើន និងពង្រីកតំបន់គ្របដណ្តប់នៃសេវាផ្តល់ឱសថការពារមេរោគអេដស៍ជាមុន (PrEP) នៅតាមបណ្តារាជធានី ខេត្ត។

៥.    គាំទ្រការដាក់ចេញគោលនយោបាយជាតិបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០២៥ និងចីរភាពកម្មវិធីឆ្លើយតប​ជំងឺអេដស៍ឆ្នាំ២០២៣-២០២៨៕ ដោយ ៖ រដ្ឋា




អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm