កូសូវ៉ូហាមឃាត់រាល់យានយន្តស្លាកលេខស៊ែរប៊ី មិនឲ្យចូលទឹកដីរបស់ខ្លួន

2023/06/15 10:18:54 pm        52

កូសូវ៉ូ ៖ មន្ត្រីក្រសួងមហាផ្ទៃម្នាក់ បានឲ្យដឹងថា គេបានឃើញរថយន្តដឹកទំនិញជាច្រើនតម្រៀបជួរបន្តកន្ទុយគ្នា នៅច្រកព្រំដែនដ៏សំខាន់របស់ប្រទេសកូសូវ៉ូ គឺនៅភូមិ Merdare ក្នុងក្រុង kursumlija របស់ប្រទេសស៊ែរប៊ី នៅថ្ងៃព្រហស្បតិ៍ (ទី១៥ ខែមិថុនា) នេះ បន្ទាប់ពីប្រទេសកូសូវ៉ូ បានហាមឃាត់រថយន្តទាំងអស់ដែល​មានស្លាកលេខរបស់ប្រទេសស៊ែរប៊ី មិនឲ្យចូលទឹកដីរបស់ខ្លួន កាលពីយប់ថ្ងៃពុធ ដើម្បីឆ្លើយតប​ទៅនឹង​ការចាប់ខ្លួនមន្ត្រីនគរបាលព្រំដែនបីនាក់ ដោយនគរបាលស៊ែរប៊ី។

លោកស្រី Nora Fetoshi ទីប្រឹក្សារដ្ឋមន្ត្រីមហាផ្ទៃ បាននិយាយថា៖ «ដោយមានគោលបំណងបង្កើនសន្តិសុខ នៅតាមច្រកព្រំដែនទាំងអស់ យើងបានសម្រេចបញ្ឈប់រាល់យានយន្តទាំងអស់ ដែលមានស្លាកលេខ​របស់ប្រទេសស៊ែរប៊ី មិនឲ្យចូលទៅក្នុងទឹកដីរបស់ប្រទេសកូសូវ៉ូ»។

ភាពតានតឹងបានកើនឡើងម្តងទៀត កាលពីថ្ងៃពុធ បន្ទាប់ពីមន្ត្រីនគរបាលកូសូវ៉ូបីនាក់ ត្រូវបានចាប់ខ្លួនដោយកង​កម្លាំងស៊ែរប៊ី កាលពីថ្ងៃពុធ ប៉ុន្តែមន្ត្រីមកពីកូសូវ៉ូ និងស៊ែរប៊ី បានផ្តល់ទីតាំងផ្សេងគ្នា សម្រាប់ការចាប់ខ្លួននោះ ដោយចោទប្រកាន់គ្នាទៅវិញទៅមកពីការឆ្លងកាត់ព្រំដែនដោយខុសច្បាប់។

ការឃុំខ្លួននេះ គឺជាដំណើរវិវឌ្ឍថ្មីចុងក្រោយជាបន្តបន្ទាប់ ដែលបានបង្កើនភាពតានតឹងកាន់តែខ្លាំង រវាងកូសូវ៉ូ និងស៊ែរប៊ី ដោយបង្កឲ្យមានការភ័យខ្លាចថា នឹងកើតមានអំពើហិង្សាជាថ្មីឡើងវិញ រវាងអតីតសត្រូវក្នុងសម័យសង្គ្រាម។

កាលពីថ្ងៃពុធផងនោះដែរ សហភាពអឺរ៉ុបបាននិយាយថា ខ្លួនបានយល់ព្រមលើវិធានការដាក់ទណ្ឌកម្ម ចំពោះរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីកូសូវ៉ូ លោក Albin Kurti ដោយចោទប្រកាន់ថា លោកមិនបានចាត់វិធានការ ដើម្បីជួយសម្រាលវិបត្តិដែលកាន់តែធំឡើងនេះទេ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        101
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        91
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        86

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm