រាជរដ្ឋាភិបាល​បាន​ នឹង​កំពុង​ធ្វើ​វិនិយោគ​ច្រើន​លើ​វិស័យ​អគ្គិសនី ​ដើម្បី​បញ្ចុះតម្លៃ​ និង​បំពេញ​ការ​ប្រើប្រាស់

2021/04/27 09:59:58 am        21

ភ្នំពេញ ៖ ​សម្ដេច​តេ​ជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​ថ្លែងថា​ ​បច្ចុប្បន្ននេះ​​ យើង​កំពុង​ប្រឈម ​នឹង​កង្វះខាត​អគ្គិសនី​ប្រើប្រាស់ ​រាជរដ្ឋាភិបាល ​បាន​នឹង​កំពុងតែ​ធ្វើ​វិនិយោគ ​ជាច្រើន​លើ​វិស័យ​អគ្គិសនី ​ដើម្បី​បំពេញ​តម្រូវការ​ប្រើប្រាស់ ​និង​កាត់បន្ថយ​តម្លៃ​ប្រើប្រាស់​។


នៅក្នុង​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន លើក​ទី​១៨ នៅ​ព្រឹក​ថ្ងៃទី​២៩​ ខែមីនា នេះ ​សម្ដេច​តេ​ជោ ហ៊ុន សែន​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​បញ្ជាក់ថា​ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ​តម្រូវការ​ប្រើប្រាស់​អគ្គិសនី ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ​កាន់តែ​ច្រើនឡើង​ ដូច្នេះ​រាជរដ្ឋាភិបាល ​បាន​នឹង​កំពុង​ខិតខំ​ដោះស្រាយ​បញ្ហា ​កង្វះខាត នៃ​ការប្រើប្រាស់​អគ្គិសនី ​តាមរយៈ​ការ​កសាង​បណ្ដាញ​ផលិត​អគ្គិសនី ដូចជា ទំនប់​វា​រី​អគ្គិសនី ​និង​ប្រព័ន្ធ​ថាម​ពលព្រះអាទិត្យ ​ដែល​រំពឹងថា​ តទៅ​អនាគត ​នឹងមាន​អគ្គិសនី​គ្រប់គ្រាន់​បែង​ចែង​ទៅឱ្យ ​ប្រជាពលរដ្ឋ​ប្រើប្រាស់​នៅ​គ្រប់​តំបន់​។

​ប្រទេស​កម្ពុជា បច្ចុប្បន្ន កំពុង​ប្រឈម​នឹង​កង្វះខាត​អគ្គិសនី​ប្រើប្រាស់ ​ដោយសារ​តែ​មាន​តម្រូវការ ប្រើប្រាស់​កាន់តែច្រើន ​ពិសេស គឺ​ដោយសារ​ការប្រែប្រួល​អាកាសធាតុ ​ដែល​បាន​ធ្វើឱ្យ​ទំនប់​វា​រី​អគ្គិសនី មួយចំនួនធំ​ ខ្វះខាត​ទឹក មិ​នអាច​ផលិត​ថាមពល​អគ្គិសនី​បាន​គ្រប់គ្រាន់​។​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ ​ជា បន្ទាន់​ចំពោះមុខ​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​បា​នសម្រេច​ជួល​កប៉ាល់​ផលិត​អគ្គិសនី​ពី​ប្រទេស​ទួរគី​ ដែល កប៉ាល់​នេះ​នឹង​មកដល់​ប្រទេស​កម្ពុជា ​ក្នុងពេល​ឆាប់ៗ​នេះ ​ដើម្បី​បំពេញតម្រូវការ​ប្រើប្រាស់​អគ្គិសនី​ នាពេល​បច្ចុប្បន្ននេះ​៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm