អ៊ា​ន ពិសី ​បង្ហាញ​អារម្មណ៍​ពេល​របួស​ក្នុង​ការ​បង្ហាញខ្លួន​លើកដំបូង​ឲ្យ​ព្រះខ័ន​រាជ​ស្វាយរៀង​

2021/05/12 06:06:48 pm        182

​បាល់ទាត់៖ គេ​ចាំ​បាន​ថា ខ្សែបម្រើ​វ័យ​ក្មេង អ៊ា​ន ពិសី​ បាន​រង​របួស​ក្នុង​វគ្គ​ទី១ ​ពេល​បង្ហាញខ្លួន​លើកដំបូង​ក្នុង​ក្រុម​ថ្មី​ព្រះខ័ន​រាជ​ស្វាយរៀង ​តទល់​អគ្គិសនី​កម្ពុជាក្នុងការ​ប្រកួត Metfone Cambodian League រដូវ​កាល​២០២១​ កាល​ដើមខែ​មីនា​។ គេ​ត្រូវ​បាន​ប្ដូរ​ចេញ​តែម្ដង​ដោយ​សារ​បញ្ហា​កជើង ​និង​ត្រូវ​អវត្តមាន​ក្នុង​ការប្រកួត​បន្តបន្ទាប់​មក​។​

​យុវជន​ផ្ទេរ​ពី​សាលា​បាល់ទាត់​ជាតិ​បាទី​ទទូចថា​ ជា​លើកទីមួយ​ហើយ​ដែលមាន​បញ្ហា​របួស​ដល់​ថ្នាក់​នេះ ហើយ​អ្វី​កាន់តែ​ចំ​ជួន​គ្នា​ទៀត​នោះ ​កើតឡើង​ក្នុង​ប្រកួត​ដំបូង​សម្រាប់​ក្លិប​ធំ​ដូច​ព្រះខ័ន​រាជ​ស្វាយរៀង​ ហើយ​គេ​ក៏​ជាប់​ជម្រើស​ ១១​នាក់​ដំបូង​ថែមទៀត​នាពេលនោះ​។ យ៉ាង​ណាគេ​ទទួលស្គាល់ថា​ ជា​រឿង​ធម្មតា​ទៅហើយ​ក្នុង​បាល់ទាត់​។​ អ៊ា​ន ពិសី រំឭក​បែបនេះ “៖​កាលពីមុន​មិន​ធ្លាប់​ជួប​បែបនេះ​ទេ ទើប​លើកទីមួយ​មក​ក្លិប​ធំ​ហើយ ប្រកួត​លើកទីមួយ​ទៀត​។ មាន​អារម្មណ៍​ពិបាក​តែវា​មិន​ប៉ះពាល់​ទឹកចិត្ត​ទេ​ ព្រោះ​បាល់ទាត់​វា​តែងតែ​មានរឿង​បែបនេះ​គេច​មិន​ផុត​។​ ​កីឡាករ​មានស្រុកកំណើត​នៅ​ខេត្តតាកែវ​បញ្ជាក់ថា បាន​ធូរស្បើយ​ពីរ​បួស​កជើង​ច្រើន​ហើយ ​និង​កំពុង​ហ្វឹកហាត់​បន្ថែម​លើ​កាយសម្បទា​។ រយៈពេល​មួយខែ​ទៀត​គេ​អាច​នឹង​វិល​ចូល​ទីលាន​ហ្វឹកហាត់​ខ្លាំង​ដូច​ធម្មតា​វិញ​។​

​ជុំវិញ​ការចូល​រួមជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង ពិសី រំពឹងថា​ អាច​មានឱកាស​បង្ហាញខ្លួន​បាន​ច្រើន ព្រោះ​ក្លិប​ក៏​ផ្ដល់ឱកាស​ច្រើន​ដល់​យុវជន​។ ម្យ៉ាង​គេ​បាន​ប្រឹងប្រែង​ហ្វឹកហាត់​ខ្លាំង ​ដើម្បី​មានឱកាស​ចូល​លេង​។ ​គួរ​ដឹង​ដែរ​ថា អ៊ា​ន ពិសី ​បាន​ចូលរួម​ជាមួយ​សាលា​បាល់ទាត់​ជាតិ​បាទី​កាល​ឆ្នាំ​២០១៦​ និង​បាន​ជាប់​ជម្រើសជាតិ​ពី​អាយុ​ពី​ ១៥​ឆ្នាំ​ដល់ ​១៩​ឆ្នាំ​។ គេ​បានរួម​ចំណែក​​ជួយ U19 កម្ពុជា ឆ្លង​ផុត​វគ្គ​ជម្រុះ AFC U19 Championship 2020 ចូលដល់​ជុំ​ចុងក្រោយ​នៅ​អ៊ូ​បេ​គី​ស្ថាន​។ ជា​អកុសល​ការប្រកួត​យុវជន​កម្រិត​ទ្វីប​មួយ​នេះ​ ត្រូវបាន​លុបចោល​ដោយសារ​បញ្ហា​កូ​វីដ​-១៩៕

​អត្ថបទ​៖ CNCC  

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        115
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        127
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm