ហ្គាតេម៉ាឡាកាត់ទោសអ្នកសារព័ត៌មានម្នាក់ឲ្យជាប់ពន្ធធនាគារជាច្រើនឆ្នាំ

2023/06/15 11:44:58 pm        72

តុលាការ​ក្នុងប្រទេស​ហ្គា​តេ​ម៉ា​ឡា​បាន​កាត់ទោស​លោក Jose Zamora (​ហូ​សេ ហ្សា​ម៉ូ​រ៉ា​) អ្នកសារព័ត៌មាន​ដ៏​ល្បី​ម្នាក់​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល​ប្រាំមួយ​ឆ្នាំ​ពីបទ​ពុករលួយ​។ ការងារ​របស់​បុរស​វ័យ ៦៦ ឆ្នាំ​រូបនេះ បាន​រិះគន់​រដ្ឋាភិបាល​បន្តវេន​ជាច្រើន ហើយ​ករណីនេះ​ត្រូវបាន​ក្រុម​សិទ្ធិមនុស្ស​ហៅថា​ការវាយប្រហារ​លើ​សេរីភាព​បញ្ចេញមតិ​។​

​កាលពី​ថ្ងៃ​ពុធ ចៅក្រម​បានប្រកាស​ពី​ការកាត់ទោស​នេះ ហើយ​បាន​និយាយថា​លោក Zamora ក៏​នឹងត្រូវ​ពិន័យ​ជា​ទឹកប្រាក់​ជាង ៣៨ ពាន់​ដុល្លារ​ផងដែរ​។ លោក​ត្រូវបាន​គេ​បន្ធូរ​បន្ថយទោស​ពីបទ​ជំរិត​ទារប្រាក់ ព្រមទាំង​ប្រព្រឹត្ត​ខុស​នឹង​វិជ្ជាជីវៈ​របស់ខ្លួន​។​

​លោក Zamora បាន​និយាយថា​ករណី​ប្រឆាំងនឹង​លោក​នេះ​គឺជា "​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​" ដោយ​ប្រធានាធិបតី​របស់​ប្រទេស​ហ្គា​តេ​ម៉ា​ឡា ដោយសារតែ​ការរាយការណ៍​អំពី​ការចោទប្រកាន់​ពីបទ​ពុករលួយ​ពាក់ព័ន្ធ​នឹង​ប្រធានាធិបតី​ព្រមទាំង​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់លោក​។ លោក Zamora គ្រោង​នឹង​ប្តឹងទៅ​ឧទ្ធរណ៍ និង​កំពុង​ពិចារណា​យក​ករណីនេះ​បញ្ចូនទៅ​តុលាការ​សិទ្ធិមនុស្ស​អន្តរជាតិ​។​

​អ្នកសារព័ត៌មាន​ជើងចាស់​រូបនេះ បាន​បង្កើត​ប្រព័ន្ធ​ផ្សព្វផ្សាយ​ស៊ើបអង្កេត​ឈានមុខ​គេ​មួយ​របស់​ប្រទេស​នេះ​មាន​ឈ្មោះថា elPeriodico កាល​ឆ្នាំ ១៩៩៦​។ លោក​ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែកក្កដា​ឆ្នាំមុន​ក្នុងអំឡុងពេល​ការបង្ក្រាប​ដែល​ចាប់បាន​ក្រុម​រដ្ឋអាជ្ញា ចៅក្រម សកម្មជន​សិទ្ធិមនុស្ស អ្នកសារព័ត៌មាន និង​មន្ត្រី​បក្សប្រឆាំង​ជាច្រើន​នាក់​៕​

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        36
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        106
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        96

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm