សមាជិកព្រឹទ្ធសភាអូស្ត្រាលី ចោទប្រកាន់ពីបទរំលោភបំពាននៅក្នុងសភា ដោយអំពាវនាវឲ្យមានកន្លែងធ្វើការមានសុវត្ថិភាព

2023/06/16 12:49:37 am        67

សមាជិក​ព្រឹទ្ធសភា​អូស្ត្រាលី​មួយរូប នៅ​ថ្ងៃ​ព្រហស្បតិ៍ (​ទី​១៥ ខែមិថុនា​) នេះ បាន​និយាយថា លោកស្រី​ត្រូវបាន​គេ​តាម ស្នើសុំ​រួមមេត្រី​ទាំង​បំពាន និង​ប៉ះពាល់​ដោយ​អសីលធម៌ ពី​សមាជិក​ព្រឹទ្ធសភា​ម្នាក់ទៀត នៅក្នុង​សភា ហើយ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​សាងសង់​នូវ​អគារ ដែលមាន​សុវត្ថិភាព​ជាង​នេះ សម្រាប់​ស្ត្រី​គ្រប់រូប​។​

​ក្នុង​សុន្ទរកថា​អមដោយ​ការ​សម្រក់​ទឹកភ្នែក នៅក្នុង​សភា សមាជិក​ព្រឹទ្ធសភា​ឯករាជ្យ លោកស្រី Lidia Thorpe បាន​និយាយថា លោកស្រី​បានសម្រេច​ចិត្ត​មិន​បន្ត​ផ្លូវច្បាប់ ឬ​ប្តឹង​នគរបាល ចំពោះ​បញ្ហា​នេះ ហើយក៏​មិនបាន​បង្ហាញ​អត្តសញ្ញាណ​ពី​បុគ្គល​រូប​ណា ដែល​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ការប្រព្រឹត្ត​នេះ នៅក្នុង​សុន្ទរកថា​របស់លោក​ស្រី​ដែរ​។​

​ខណៈដែល​ការអត្ថាធិប្បាយ​របស់លោក​ស្រី ត្រូវបាន​ការពារ​ដោយ​អភ័យឯកសិទ្ធិសភា​នោះ លោកស្រី Thorpe បាន​ប្រាប់​ព្រឹទ្ធសភា​ថា​៖ «​ខ្ញុំ​បាន​ជួបប្រទះ​នូវ​ពាក្យសម្ដី ដែល​សំដៅ​ដល់​ការ​រួមភេទ ហើយ​ត្រូវបាន​ស្នើឡើង​ដោយ​អសីលធម៌ ពី​សំណាក់​បុរស​មានអំណាច​ជាច្រើន​នាក់​»​។​

​លោកស្រី បាន​បន្ថែមថា បុរស​ម្នាក់​បាន​ដើរ​តាម​នាង​ចូលទៅក្នុង​ជណ្តើរ​មួយ ដែល​នៅ​ទីនោះ​គ្មាន​មនុស្ស​ឃើញ ឬ​កាមេរ៉ា​សុវត្ថិភាព​ឡើយ​។​ ការអះអាង​របស់លោក​ស្រី Thorpe ធ្វើឡើង​បន្ទាប់ពី​មាន​របាយការណ៍​ជាច្រើន​អំពី​ការរំលោភបំពាន​ផ្លូវភេទ និង​ការប្រព្រឹត្តិ​មិន​សមរម្យ នៅក្នុង​សភា ដែល​នាំ​ឲ្យ​មានការ​ស៊ើបអង្កេត​ឯករាជ្យ ចំពោះ​វប្បធម៌​កន្លែងធ្វើការ​របស់​សភា ដែល​បាន​រកឃើញថា មនុស្ស​ម្នាក់​ក្នុងចំណោម​បីនាក់​ដែល​ធ្វើការ​នៅ​ទីនោះ បាន​ជួបប្រទះ​នូវ​ការ​បៀតបៀន​ផ្លូវភេទ​៕​



អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        90
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        79
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        75

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm