សាលា​រាជ​ធានី​ភ្នំពេញ ​បន្ត​បែង​ចែក​ភូមិសាស្ត្រ​ជា​៣​តំបន់​១​សប្ដាហ៍​ទៀត ខណៈ​«តំបន់​ក្រហម»​ថយ​ចុះ​ច្រើន

2021/05/12 11:59:38 am        144

ភ្នំពេញ៖ សាលា​រាជ​ធានី​ភ្នំពេញ​សម្រេច​បន្ត​បែង​ចែក​ភូមិ​សាស្ត្រ​របស់​ខ្លួន​ទៅ​ជា ៣​តំបន់​រយៈ​ពេល ១​សប្ដាហ៍​ទៀត ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩។

ក្នុង​សេចក្ដី​សម្រេច​នៅ​ថ្ងៃ​នេះ អភិបាល​រាជ​ធានី​ភ្នំពេញ លោក ឃួង ស្រេង ​បាន​បន្ត​បែង​ចែក​ភូមិសាស្ត្រ​រាជ​ធានី​ភ្នំពេញ​ ជា​«តំបន់​ក្រហម» ដែល​សំដៅ​ដល់​តំបន់​កំពុង​ប្រឈម​មុខ​នឹង​ការ​ឆ្លង​រីក​រាល​ដាល​ខ្លាំង​នៃ​មេរោគ​កូវីដ១៩ «តំបន់​លឿង​ទុំ» ​សំដៅ​ដល់​តំបន់​កំពុង​ប្រឈម​មុខ​នឹង​ការ​ឆ្លង​រីក​រាល​ដាល​កម្រិត​មធ្យម​នៃ​មេរោគ​កូវីដ១៩ និង​«តំបន់​លឿង» ​ដែល​សំដៅ​ដល់​តំបន់​មាន​ការ​ឆ្លង​រីក​រាល​ដាល​កម្រិត​ស្រាល។

បើ​តាម​ការ​បែង​ចែក​ថ្មី​នេះ ខណ្ឌ​ចំនួន ៦ នៅ​ក្នុង​ចំណោម​ខណ្ឌ​ទាំង ១៤​របស់​រាជ​ធានី​ភ្នំពេញ ត្រូវ​បាន​កែ​ប្រែ​ទៅ​ជា​តំបន់​លឿង​អស់​ហើយ ​ខណៈ​ភូមិសាស្ត្រ​មួយ​ចំនួន​នៃ​ខណ្ឌ​ដង្កោ ​ខណ្ឌ​កំបូល ខណ្ឌ​៧​មករា និង​ខណ្ឌ​ច្បារអំពៅ​ នៅ​សេស​សល់​«តំបន់​លឿង​ទុំ» និង​«តំបន់​ក្រហម​»មួយ​ចំនួន។

ចំណែក​ឯ​ខណ្ឌ​ទួលគោក​នៅ​សល់​តំបន់​ក្រហម​ចំនួន ២​ភូមិ តំបន់​លឿង​ចំនួន ៣​ភូមិ ហើយ​ខណ្ឌ​ពោធិ៍សែនជ័យ នៅ​សេស​សល់​តំបន់​ក្រហម​ចំនួន ២​ភូមិ និង​តំបន់​លឿង​ទុំ​ចំនួន ៤​ភូមិ ខណៈ​ដែល​ខណ្ឌ​ឫស្សីកែវ នៅ​សល់​តំបន់​ក្រហម​ចំនួន​នៅ​តាម​ផ្នែក​ខ្លះ​នៃ​ភូមិ​ចំនួន ៣ និង​តំបន់​លឿង​ទុំ​នៅ​ផ្នែក​ខ្លះ​នៃ​ភូមិ​ចំនួន ៥។

សម្រាប់​ខណ្ឌ​មានជ័យ​វិញ ដែល​ជា​ខណ្ឌ​កំពុង​ប្រឈម​មុខ​នឹង​ការ​ឆ្លង​រីក​រាល​ដាល​ខ្លាំង​នៃ​មេរោគ​កូវីដ​១៩​នោះ សាលា​រាជ​ធានី​បាន​កំណត់​ផ្នែកខ្លះ​នៃ​ភូមិ​ចំនួន ៤ ឱ្យ​នៅជា​តំបន់​ក្រហម​នៅ​ឡើយ ហើយ​ផ្នែក​ខ្លះ​នៃ​ភូមិ​ចំនួន ៥ ត្រូវ​បាន​ដាក់​ជា​តំបន់​លឿង​ទុំ។

ភូមិសាស្ត្រ​រាជ​ធានី​ភ្នំពេញ​បាន​មើល​កំណើន​នៃ​ការ​ឆ្លង​មេរោគ​កូវីដ១៩​ចំនួន​ច្រើន​អស់​រយៈ​ពេល​ជាច្រើន​សប្ដាហ៍​ហើយ ដែល​បង្ខំ​ឱ្យ​រដ្ឋាភិបាល​សម្រេច​បិទ​ខ្ទប់​អស់​រយៈ​ពេល ៣​សប្ដាហ៍​ចាប់​ពី​ថ្ងៃ​ទី​១៥ ខែ​មេសា រហូត​ដល់​ថ្ងៃ​ទី​០5 ខែ​ឧសភា​កន្លង​មក​នេះ៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        15
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm