ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងឱកាសអញ្ជើញចុះជួបសួរសុខទុក្ខកម្មករ-កម្មការិនីជិត២ម៉ឺននាក់ ជាបន្តទៀតនៅស្រុកជើងព្រៃ

2023/06/16 02:16:41 pm        335

កំពង់ចាម៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ បន្តអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ដល់កូនក្មួយកម្មករ កម្មការិនី នៅរោងចក្រឡឺក្រោន ស៊ូ អ៊ិនដាសស្ត្រី (LECROWN SHOES INDUSTRY) នៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលមានខ្លឹមសារដូចខាងក្រោម៖

សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅទូទាំង ដែលបានសហការគាំទ្រដល់វិធានការរាជរដ្ឋាភិបាលក្នុងការទប់ស្កាល់ការឆ្លងរីករាលជំងឺកូវីដ-១៩ តាមរយៈការចាក់វ៉ាក់សាំងគ្រប់គ្នា ធ្វើឱ្យកម្ពុជាទទួលបានភាពស៊ាំ ឈានទៅបើកប្រទេស និងសេដ្ឋកិច្ចជាប្រក្រតីឡើងវិញរហូតដល់បច្ចុប្បន្ននេះ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា គោលនយោបាយ ពង្រាយរោងចក្រទៅតាមបណ្ដាខេត្តរបស់រាជរដ្ឋាភិបាល គឺដើម្បីចៀសវាងការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋ និងផ្ដល់ការងារធ្វើនៅនឹងកន្លែងដល់ប្រជាពលរដ្ឋតែម្ដង ខណៈដែលនៅខេត្តកំពង់ចាមឆ្នាំ២០២៣ មានរោងចក្រ សហគ្រាស ចំនួន៥១០ មានកម្មករនិយោជិតប្រមាណជាង៣ម៉ឺន៦ពាន់នាក់ ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការដែលសម្តេចចុះសំណេះសំណាលជាមួយបងប្អូនកម្មករ-កម្មការិនីនៅតាមបណ្តារោងចក្រនានាដោយផ្ទាល់នាពេលបន្តបន្ទាប់នេះ គឺគ្មានអ្វីក្រៅពីពិនិត្យវឌ្ឍនភាពនៅតាមរោងចក្រ សួរសុខទុក្ខ និងរកដំណោះស្រាយជូនដល់បងប្អូនកម្មករ -កម្មការិនីឱ្យបានឆាប់រហ័ស។

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ក្រោយការបោះឆ្នោត សម្ដេចនឹងបន្តចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ-កម្មការិនី នៅតាមបណ្ដារោចក្រជាបន្តទៀត ខណៈក្នុងដំណាក់កាលយុទ្ធនាការឃោសនាបោះឆ្នោតសម្ដេចនឹងផ្អាកសកម្មភាពនានាមួយរយៈសិន កុំឲ្យគេរិះគន់ និងផាកពិន័យ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មិនដែលសន្យាខ្យល់ ដូចគណបក្សនយោបាយមួយចំនួននោះទេ។ គណបក្សប្រជាជនកម្ពុជាដឹកនាំរាជរដ្ឋាភិបាលមានគោលដៅជាក់លាក់ឆ្ពោះទៅមុខ ទោះបីជាជំហានគីង្គក់តែទៅមុខជានិច្ច។ ប៉ុន្ដែបើដូចជំហានយក្សដូចជំហានយក្សរបស់ប៉ុលពល គឺមិនអាចទៅរួចទេ។ គណបក្សប្រជាជនកម្ពុជា ធ្វើសន្សឹមៗទៅតាមដែលធ្វើទៅរួច ប៉ុន្ដែបើងាកទៅក្រោយវិញកម្ពុជាមានការផ្លាស់ប្ដូរច្រើនណាស់។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ថ្ងៃក្រោយកម្ពុជាអាចក្លាយទៅជាប្រទេសអធិរាជស្វាយចន្ទី ពីព្រោះកម្ពុជាអំណោយផលក្នុងការដាំដុះស្វាយចន្ទី ហើយស្វាយចន្ទីគឺមានតម្រូវការខ្ពស់នៅលើទីផ្សារអន្តរជាតិ ខណៈកាលពីឆ្នាំ២០២២ កម្ពុជាប្រមូលផលស្វាយចន្ទីបាន ១១៨០០០០ តោន។

សម្តេចតេជោ ហ៊ុន សែន បច្ចុប្បន្ន រាជរដ្ឋាភិបាលបានធ្វើប្រតិភូកម្មទៅថ្នាក់មូលដ្ឋានអាចមានសិទ្ធិធ្វើការវិយោគ ក្នុងដើមទុនរហូតទៅដល់ ៥លានដុល្លារ ដែលកត្តានេះ ជាផ្នែកមួយក្នុងការទាក់ទាញវិនិយោគលើវិស័យកសិកម្មរបស់កម្ពុជាទៅដល់ប្រជាពលរដ្ឋដោយផ្ទាល់នៅថ្នាក់មូលដ្ឋាន។

សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់កម្មករនិយោជិតទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ខណៈរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យមានការឈប់សម្រាករយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២២-២៤ ខែកក្កដា ឆ្នាំ២០២៣ ដោយទទួលបានប្រាក់ខែដដែល។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សេចក្ដីព្រាងវិសោធនកម្មច្បាប់បោះឆ្នោត បានបញ្ជូនទៅដល់រដ្ឋសភាតាំងពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះរួចហើយ។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា បេក្ខភាពនាយករដ្ឋមន្រ្ដីរបស់ឯកឧត្ដម ហ៊ុន ម៉ាណែត បើទោះបីជាមិនមែនជាកូនរបស់សម្ដេចក៏ត្រូវបានជ្រើសរើសដោយគណបក្សប្រជាជនកម្ពុជាដែរ ពីព្រោះការជ្រើសរើសនេះ គឺត្រូវពឹងផ្អែកទៅលើសមត្ថភាពផ្ទាល់ និងការជ្រើសរើសពីគណបក្សប្រជាជនកម្ពុជា។

សម្តចតេជោ ហ៊ុន សែន បញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរខេត្តរបស់កម្ពុជាជាប់ព្រំដែនប្រទេសវៀតណាម ប្រឹងប្រែង និងរឹតបន្តឹងចលនាជ្រៀតចូលកម្ពុជា នៃ​ក្រុមឧទ្ទាម​វាយប្រហារក្នុងប្រទេសវៀតណាម សម្លាប់មនុស្ស និងមានបំណងចូលមកជ្រកកោណនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាមិនអនុញ្ញាតឱ្យនរណាម្នាក់ ឬក្រុមណាមួយ យកទឹកដីកម្ពុជា បង្កើតចលនា ឬកម្លាំងប្រដាប់អាវុធ ដើម្បីវាយប្រហារលើប្រទេសណាមួយឡើយ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា មេដឹកនាំចលនាបង្កើតកងកម្លាំងឧទ្ទាមវាយប្រហារឃុំចំនួន២ និងសម្លាប់មនុស្សជាច្រើននៅប្រទេសវៀតណាម រយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ អាចមានមេដឹកនាំចលនាកំពុងនៅកម្ពុជា ដែលមិនខុសពីករណីជនជាតិម៉ុងតាញ៉ា ឬករណីបង្កើតឱ្យមានជនភៀសខ្លួននៅខេត្តរតនគិរី កាលពីពេលកន្លងទៅនោះទេ។

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        62
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        137
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        249

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm