លោកជំទាវ ភឿង សកុណា ស្នើដល់ថ្នាក់ដឹកនាំសមាជិក សមាជិកា ត្រូវចងចាំថា សន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបាននោះទេ

2023/06/16 02:29:22 pm        324

ភ្នំពេញ៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស​ប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការបក្សក្រសួងវប្បធម៌ និងវិចិត្រសិល្ប បានស្នើដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ត្រូវចងចាំថា សន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបាននោះទេ ហើយទោះនៅក្នុងតម្លៃណាមួយក៏ដោយគណបក្សប្រជាជនកម្ពុជា ប្រឹងប្រែងថែរក្សាសន្តិភាពនេះមិនឲ្យបាត់បង់ទៅវិញនោះទេ ពិព្រោះយើងរកបានមកដោយលំបាកណាស់។

ការថ្លែងរបស់លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា យ៉ាងដូច្នេះ នាឱកាសអញ្ជើញជួបសំណេះ សំណាល ជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៃគណៈកម្មាធិការគណបក្សក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចំនួន១៦៣០នាក់ ស្រី៦២៤នាក់ នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។

លោកជំទាវ បណ្ឌិតសភាចារ្យ បានលើកឡើងថា ក្នុងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺមានច្រើនណាស់ ប៉ុន្តែលើកជំទាវ សូមផ្តោតសំខាន់ៗតែនៅលើគោលនយោបាយមួយចំនួន ដែលយើងបានធ្វើរួចមកហើយ និងប្រឹងធ្វើបន្តទៅមុខទៀត។ ក្នុងនោះគោលនយោបាយនៅក្នុងប្រទេស ដាច់ខាតយើងរក្សាការពារនូវសន្តិភាព និងស្ថេរភាពនយោបាយ ដើម្បីឲ្យសមិទ្ធផលធំៗរបស់យើងនេះ បានរឹងម៉ាំស្ថិតស្ថេរគង់វង្ស។

លោកជំទាវ បានចោទសួរថា ហេតុអ្វីសន្តិភាព ចែកមិនដាច់? ប៉ុន្តែសមាជិក សមាជិកាទាំងអស់ មិនបាច់មើលទៅឆ្ងាយនោះទេ យើងអាចមើលតែតាមប្រព័ន្ធផ្សព្វផ្សាយលើកញ្ចក់ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត ថាតើប្រទេសមួយចំនួននៅលើពិភពលោក ដូចជានៅវៀតណាម មីយ៉ាន់ម៉ា អ៊ុយក្រែន ស៊ូដង់ ថាតើប្រទេសទាំងអស់នេះ មានសន្តិភាពដែរឬទេ សព្វថ្ងៃនេះបញ្ហាដោយការប៉ះទង្គិចប្រដាប់អាវុធ មានជាង៣០០កន្លែង នៅលើពិភពលោកទាំងមូល។ ការកើតមានសង្រ្គាមនេះឡើង ដោយសារការដឹកនាំ ក៏ប៉ុន្តែការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា ដោយមានអង្គព្រះមហាក្សត្រជាម្លប់ បានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ស្ថិតក្នុងសន្តិភាព ហើយកាលណាមានសន្តិភាព អ្វីៗក៏អាចមានបានផងដែរ។

លោកជំទាវបណ្ឌិតសភាចារ្យ បានបន្តថា គណបក្សប្រជាជនកម្ពុជា កកើតឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ គិតមកដល់បច្ចុប្បន្ននេះ មានអាយុកាល៧២ឆ្នាំ។ ក្នុងន័យនេះ បើយើងគិតថា​ដើម​ឈើមួយដើម ដែលដាក់ដាំទៅក្នុងដី ឆ្លងកាត់ខ្យល់ ភ្លៀង ព្យុះ ទាំងរស់មកដល់សព្វថ្ងៃ បែកមែកសាខាធំឡើងៗ នេះគឺជាមោទនភាពរបស់យើងទាំងអស់គ្នា​ដែលជាសមាជិកបក្ស។ ក្នុងរយៈពេល៧២ឆ្នាំនេះ បន្ទាប់ពីការប្រឹងប្រែងតស៊ូទាំងយប់ ទាំងថ្ងៃគណបក្ស ក៏ប្រឹងប្រែង​រៀនសូត្រ មានបទពិសោធន៍ មានធនធានមនុស្ស និងហិរញ្ញវត្ថុ និងទំនាក់ទំនង​ក្នុងនិងក្រៅប្រទេស ដែលធ្វើឲ្យយើងទាំងអស់គ្នាមានមោទនភាពថា គណបក្សប្រជាជន គឺជាគណបក្សមួយរឹងម៉ាំ ក្នុងចំណោមគណបក្សនានាក្នុងប្រទេសកម្ពុជា អ្វីៗទាំងអស់នេះ កើតឡើងក្រោមការដឹកនាំ​ប្រកបដោយគតិបណ្ឌិតថ្នាក់ដឹកនាំ​របស់គណបក្សយើងផង ដែលមានសម្តេចតេជោ ជាប្រមុខ ក៏ដូចជាការប្រឹងប្រែងរបស់សមាជិក សមាជិការបស់យើងទាំងអស់គ្នាផង។

ក្នុងនាមសម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា លោកជំទាវ បណ្ឌិតសភាចារ្យ សូមផ្តាំផ្ញើនូវការអរគុណពីសំណាក់អស់លោក មន្រី្តរាជការយើងទាំងអស់គ្នា ដែលបម្រើការងារនៅក្នុងអង្គភាពជាមួយគ្នានេះ គោរពដឹងគុណ និងលើកទឹកចិត្តនូវកី្តស្រលាញ់រាប់អាន និងស្នើសុំកិច្ចការនេះបន្តដំណើរជាលំដាប់។

ជាមួយគ្នានោះដែរសមាជិក សមាជិកាចំនួន០២រូប ក្នុងចំណោមសមាជិក១៦៣០នាក់ បានលើកឡើងស្រដៀងគ្នាថា ក្នុងនាមជាមន្រី្តក្រោមឱវាទ ពិតជាមានសេចកី្តសប្បាយរីករាយ ដែលបានមកជួបជុំគ្នា ក្រោមម្លប់សន្តិភាពរបស់គណបក្សប្រជាជនកម្ពុជា៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        69
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        60
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        61

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី

2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm