មនុស្ស៩នាក់ ត្រូវបានចាប់ខ្លួន ជុំវិញការលិចទូកនៅម្ដុំឆ្នេរសមុទ្រក្រិក

2023/06/16 05:47:46 pm        140

ក្រិក៖ ទីភ្នាក់ងារសារព័ត៌មានជាតិក្រិក AMNA បានរាយការណ៍ថា ជនជាតិអេហ្ស៊ីបចំនួន ៩នាក់ ដែលត្រូវបានសង្ស័យពីបទជួញដូរមនុស្ស ត្រូវបានចាប់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ (ទី១៥ ខែមិថុនា) ដោយឆ្មាំល្បារឆ្នេរHellenic ពាក់ព័ន្ធនឹងការលិចទូកដ៏គួរឲ្យតក់ស្លុតកើតឡើងនៅម្ដុំឆ្នេរសមុទ្រក្រិក កាលពីមួយថ្ងៃមុន ដោយបណ្តាលឲ្យអ្នកដំណើរយ៉ាងហោចណាស់ ៧៨នាក់ បានស្លាប់។

អ្នកទាំង ៩នាក់នោះ គឺស្ថិតក្នុងចំណោមអ្នករួចជីវិតពីសោកនាដកម្មនេះ។ សេចក្តីប្រកាសព័ត៌មានចុងក្រោយបង្អស់ ដែលចេញដោយឆ្មាំល្បាតឆ្នេរ Hellenic បានបង្ហាញតួលេខចំនួនអ្នកនៅរស់រានមានជីវិតត្រឹម១០៤នាក់។ គេមិនទាន់ច្បាស់ទេថា តើមានមនុស្សប៉ុន្មាននាក់នៅលើទូកនេសាទ ដែលបានលិចនៅព្រឹកព្រលឹមថ្ងៃពុធ នៅក្នុងដែនទឹកអន្តរជាតិចម្ងាយប្រហែល ៤៧ម៉ាយល៍ណត់ (ប្រមាណជា ៨៧គីឡូម៉ែត្រ) ពីទីក្រុង Pylos នៅភាគនិរតីនៃប្រទេសក្រិក។

អាជ្ញាធរក្រិកមិនបានបញ្ជាក់ពីការប៉ាន់ប្រមាណ ដែលបានរាយការណ៍ក្នុងប្រព័ន្ធផ្សព្វផ្សាយថា មានមនុស្សរហូតដល់ទៅ ៧៥០នាក់នៅលើទូកនោះ។ យោងតាមទូរទស្សន៍ជាតិក្រិក ERT អ្នកដែលបានរួចជីវិត បាននិយាយថា ពួកគេបានចាកចេញពីប្រទេសលីប៊ី ហើយកំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសអ៊ីតាលី៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        65
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        115
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm