Google ជាអ្នកគាំទ្រដ៏ធំបំផុតរបស់បញ្ញាសិប្បនិម្មិត (AI) ព្រមានបុគ្គលិករបស់ខ្លួនអំពីកម្មវិធីជជែកកម្សាន្តតាមអ៊ីនធឺណិត

2023/06/16 06:14:21 pm        133

អាមេរិក៖ មនុស្ស៤ នាក់ដែលដឹងពីរឿងនេះបានប្រាប់សារព័ត៌មានរ៉យទ័រ (Reuters)ថាក្រុមហ៊ុន Alphabet Inc GOOGL.O កំពុងព្រមានបុគ្គលិករបស់ខ្លួនអំពីរបៀបដែលពួកគេប្រើកម្មវិធីជជែកកម្សាន្តតាមអ៊ីធឺណិត ឬ chatbots រួមទាំងកម្មវិធី Bardក្នុងពេលដំណាលគ្នា ដែលក្រុមហ៊ុនធ្វើទីផ្សារកម្មវិធីនេះជុំវិញពិភពលោក។   

មនុស្សជាច្រើនបាននិយាយថា ក្រុមហ៊ុនមេ Google បានណែនាំដល់និយោជិកកុំឲ្យបញ្ចូលឯកសារសម្ងាត់របស់ខ្លួនទៅក្នុងបញ្ញាសិប្បនិម្មិត (AI chatbots) ហើយក្រុមហ៊ុនបានបញ្ជាក់ ដោយលើកឡើងពីគោលការណ៍យូរអង្វែងលើការការពារព័ត៌មាន។  

chatbots ស្ថិតក្នុងចំណោមកម្មវិធី Bard និង ChatGPT គឺជាកម្មវិធីសំឡេងរបស់មនុស្សដែលប្រើនូវអ្វីដែលគេហៅថា បញ្ញាសិប្បនិម្មិតជំជាន់ថ្មី(generative Artificial Intelligence) ដើម្បីសន្ទនាជាមួយអ្នកប្រើប្រាស់ និងឆ្លើយសំណួរនានា។ អ្នកត្រួតពិនិត្យជាមនុស្ស អាចអាននូវការជជែកគ្នាផ្សេងៗ ដែលលេចជាអក្សរ ហើយក្រុមអ្នកស្រាវជ្រាវបានរកឃើញថាបញ្ញាសិប្បនិម្មិតស្រដៀងគ្នានេះ អាចផលិតឡើងវិញនូវទិន្នន័យដែលវាបានស្រូបចូលទៅអំឡុងពេលហ្វឹកហាត់ បង្កើតឲ្យមានហានិភ័យនៃការលេចធ្លាយព័ត៌មាន។

មនុស្សមួយចំនួនបាននិយាយថាក្រុមហ៊ុន Alphabet ក៏បានដាស់តឿនវិស្វកររបស់ខ្លួនផងដែរឲ្យជៀសវាងការប្រើដោយផ្ទាល់នូវលេខសម្ងាត់កុំព្យូទ័រដែលកម្មវិធី chatbots អាចបង្កើតបាន ។    

នៅពេលស្នើសុំការអត្ថាធិប្បាយ ក្រុមហ៊ុនបាននិយាយថាកម្មវិធីជជែកកម្សាន្ត Bard អាចស្នើបង្កើតលេខកូដសម្ងាត់ដែលមិនចង់បាន ប៉ុន្តែទោះយ៉ាងណាក៏ដោយ ក៏វាជួយដល់ក្រុមអ្នកសរសេរកម្មវិធី បានដែរ។ ក្រុមហ៊ុន Googleក៏បាននិយាយផងដែរថា ខ្លួនមានគោលបំណងឲ្យមានតម្លាភាពអំពីដែនកំណត់នៃបច្ចេកវិទ្យារបស់ខ្លួន ៕

អត្ថបទដែលទាក់ទង

អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        10
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        12
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក

2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm