ក្រសួងសុខាភិបាល ប្រគល់សម្ភារវេជ្ជសាស្រ្ត ជូនដល់មូលដ្ឋានសុខាភិបាលទូទាំងប្រទេស

2023/06/16 06:19:35 pm        400

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានរៀបចំពិធីប្រគល់-ទទួល សម្ភារវេជ្ជសាស្រ្ត ជូនដល់មូលដ្ឋានសុខាភិបាលទូទាំងប្រទេស នៅឃ្លាំងឱសថកណ្តាល (Central Medical Stores) នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ ។

ពិធីប្រគល់-ទទួលខាងលើនេះ ស្ថិតក្រោមវត្តមានលោកជំទាវវជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការប្រចាំការ ក្រសួងសុខាភិបាល និងជានាយកគម្រោងមូលនិធិសកល សម្រាប់កម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ របេង គ្រុនចាញ់ កម្មវិធីពង្រឹងប្រព័ន្ធសុខាភិបាល ប្រកបដោយនិរន្តរភាព និងគម្រោងឆ្លើយតបនឹងជំងឺកូវីដ-១៩ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានទាំង២ នាយកដ្ឋានពាក់ព័ន្ធ មន្ទីរពេទ្យជាតិ អង្គភាពថ្នាក់កណ្ដាលពាក់ព័ន្ធ និងមន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង២៥។ សម្ភារវេជ្ជសាស្ត្រដែលចែកជូនមូលដ្ឋានសុខាភិបាលសាធារណៈទូទាំងប្រទេសនាថ្ងៃនេះ រួមមាន៖ 1)Sensor for handheld pulse oximeter, 2)Patient Monitor sensor adult, 3) Patient Monitor sensor Pediatric, 4) Patient Monitor sensor pediatric (extension wire) and 5) Skid-mounted booster compressor គិតជាទឹកប្រាក់ចំនួន 371,238 ដុល្លាអាមេរិក ដែលជាជំនួយឥតសំណងរបស់មូលនិធិសកល សម្រាប់រយៈពេល៣ឆ្នាំ (២០២១-២០២៣) ក្រោមគម្រោងឆ្លើយតប នឹងជំងឺកូវីដ-១៩ បន្ថែមពីលើថវិកាសម្រាប់កម្មវិធីប្រយុទ្ធ នឹងជំងឺអេដស៍ របេង គ្រុនចាញ់ និងកម្មវិធីពង្រឹងប្រព័ន្ធ​សុខាភិបាល​ប្រកបដោយនិរន្តរភាព ដែលមានថវិកាសរុបជាង៨៥លានដុល្លារ​អាមេរិក សម្រាប់រយៈពេល៣ឆ្នាំ គឺពីឆ្នាំ២០២១ ដល់ ២០២៣ ដែលត្រូវបានផ្ដល់ជូន​តាមរយៈក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់ថា ជោគជ័យនៃការគ្រប់គ្រង ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា ក្នុងរយៈពេលជាង​៣ឆ្នាំកន្លងមកនេះ កើតឡើងពីការដឹកនាំដ៏ឈ្លាសវៃប្រកបដោយ​គតិបណ្ឌិតរបស់​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាអគ្គមេបញ្ជាការដឹកនាំចង្អុលបង្ហាញផ្ទាល់។

លោកជំទាវរដ្ឋលេខាធិការប្រចាំការ ក៏បានថ្លែងអំណរគុណដល់មូលនិធិសកល ដែល​បានសហការគាំទ្រទាំងថវិកា និងបច្ចេកទេស ដល់វិស័យសុខាភិបាលនាពេលកន្លងមក។ លោកជំទាវរដ្ឋលេខាធិការប្រចាំការ ​ក៏បានសម្តែងនូវការកោតសរសើរ និងជូនពរដល់​មន្ត្រីសុខាភិបាលគ្រប់ លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយស្មារតី​ទទួលខុសត្រូវខ្ពស់៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        193
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        97
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        209

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm