ស្ពានភ្ជាប់កោះពេជ្រ-កោះនរា កសាងបានជាង៨០ភាគរយហើយ ពលរដ្ឋសាទរនឹងសមិទ្ធផលថ្មីៗ

2023/06/16 09:21:16 pm        1.2 K

ភ្នំពេញ៖ ពលរដ្ឋបានបង្ហាញការសាទរចំពោះសមិទ្ធផលអភិវឌ្ឍន៍ថ្មីៗ ដែល​ជា​ស្នាដៃ​របស់​រាជ​រដ្ឋា​ភិបាល​ដឹកនាំ​ដោយគណបក្សប្រជាជនកម្ពុជា​ គឺ​ស្ពាន​ខ្សែកាបថ្មីមួយទៀត សម្រាប់ការធ្វើដំណើរឆ្លងកាត់ទន្លេបាក់​ តភ្ជាប់កោះពេជ្រ​ និងកោះនរា ​ដែលវានឹងជួយ សម្រួលពេលវេលាធ្វើដំណើរ ។

ស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេបាសាក់ ចេញពីកោះពេជ្រ ភ្ជាប់មកតំបន់កោះនរា ​មកដល់ពេល នេះ ​សម្រេចបានប្រមាណ៨០ភាគរយហើយ​ ដែលគម្រោងសាងសង់នេះ នឹងត្រូវរួចរាល់នៅខែ វិច្ឆិកា ​ឆ្នាំ២០២៣ ខាងមុខ។ នេះបើតាមការឱ្យដឹងពីលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹក​ជញ្ជូន​រាជធានីភ្នំពេញ ។

ជាមួយ​នឹងសមិទ្ធផលថ្មីនេះ ប្រជាពលរដ្ឋ បានបង្ហាញពីការមើលឃើញរបស់ពួកគេ ​ចំពោះការ​រីកចម្រើន​នាពេល​បច្ចុប្បន្នរបស់ ​ប្រទេសជាតិ ​ពិសេស​រាធានីភ្នំពេញ ​លើគ្រប់វិស័យ ​ពិសេស​ហេដ្ឋារចនា​សម្ព័ន្ធ​តភ្ជាប់​ ដែល​បាន​សម្រួលដល់​ ការធ្វើដំណើរ ​និងកាត់បន្ថយការ​ចំណាយ​របស់ពលរដ្ឋ ។

តទៅពេលអនាគត ​ស្ពានថ្មីមួយខ្សែនេះ ​នឹងដើរតួនាទីសំខាន់ក្នុងការបម្រើដល់ការធ្វើដំណើរ របស់ ពលរដ្ឋ ដោយអាចឆ្លងពីតំបន់កោះនរា ​ទៅកាន់តំបន់អភិវឌ្ឍន៍កោះពេជ្រ ​ដែលធ្វើឱ្យរំហូរចរាចរណ៍ នៅភូមិ ​សាស្ត្រខណ្ឌច្បារអំពៅមានភាពប្រសើរជាងរាល់ថ្ងៃនេះ ដែល​មាន​ភាពប្រឈម​លើការ​កកកុញ​ស្ទះ​ចរាចរណ៍​ជាប្រចាំថ្ងៃ ​ពិសេសរៀងរាល់ពេលព្រឹក ​និងពេលល្ងាច ។

ស្ពានតភ្ជាប់ពីកោះពេជ្រ-កោះនរានេះ ត្រូវបានបើកការដ្ឋានដំណើរការសាងសង់​កាលពីខែតុលា ឆ្នាំ២០២០​ ដែលស្ពាននេះ ​មានប្រវែង៨២៤ម៉ែត្រ ទទឹង ២៤,៥០ម៉ែត្រ ​និងត្រូវចំណាយថវិកា ចំនួន ៣៨លានដុល្លារ ក្នុងការ​សាងសង់ ៕អត្ថបទ៖ លី ហេង


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        88
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        105
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        134

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm