ត្បូងឃ្មុំ៖ អតីតយុទ្ធជនប្តេជ្ញាចូលរួមការបោះឆ្នោត និងបន្តគាំទ្រការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលការបោះឆ្នោតនឹងប្រព្រឹត្តទៅថ្ងៃទី២៣ កក្កដាខាងមុខ។
អតីតយុទ្ធជន ដែលជាអ្នករស់នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងធ្លាប់ពលីលះបង់ដើម្បីជាតិរហូតមានពិការភាព បានប្រាប់ BTV News ឲ្យដឹងថា ក្នុងដំណើរការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣នេះ ពួកគាត់នឹងចូលរួមការបោះឆ្នោតមិនឲ្យខកខាននោះទេ។
ពួកគាត់ បន្តថា ការចូលរួមបោះឆ្នោត គឺជាការបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋល្អ ដើម្បីជ្រើសរើសមេដឹកនាំប្រទេសមួយដែលធានាខុសត្រូវចំពោះប្រទេសជាតិ។
ជុំវិញការបោះឆ្នោតខាងមុខ អតីតយុទ្ធជន នឹងបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំប្រទេសដែលដឹងពីសុខទុក្ខរបស់ប្រជាជន និងធានាសុខសន្តិភាពបានយូរអង្វែង។
លើសពីនេះ ពួកគាត់ ប្តេជ្ញាចូលរួមការពារសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនដែលមានមកទល់ពេលបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាស្ថាបនិកមគ្គទេសក៍ឯកនិងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងឯកភាពជាតិពេញលេញ។
ការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្រ្ត ឆ្នាំ២០២៣ មានប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីចំនួនជាង ៩លាន៧សែននាក់ និងការិយាល័យបោះឆ្នោតនៅទូទាំងប្រទេសចំនួនជាង ២ម៉ឺនការិយាល័យ៕អត្ថបទ សេក ឧត្តម