កម្ពុជាបានព្រមព្រៀងនឹងចូលជាសមាជិកអង្គការ TPO ពង្រីកផ្សព្វផ្សាយសក្តានុពលទីក្រុងទេសចរណ៍

2023/06/16 09:59:15 pm        214

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានព្រមព្រៀងថា នឹងចូលជាសមាជិកនៃអង្គការ ផ្សព្វផ្សាយទេសចរណ៍តំបន់អាស៊ីប៉ាស៊ីភិច ​ហៅកាត់ថា TPO នឹងចាត់មន្ត្រីជំនាញធ្វើការងារជាមួយអង្គការTPOនេះ ដើម្បីពង្រីកការផ្សព្វផ្សាយទីក្រុងទេសចរណ៍សំខាន់ៗរបស់កម្ពុជា ទៅលើទីផ្សារទេសចរណ៍អន្តរជាតិ។

នៅក្នុងជំនួបជាមួយលោក វូ ឃ្យុងហា (WOO Kyoungha) អគ្គលេខាធិការ​អង្គការ​ផ្សព្វផ្សាយ​ទេសចរណ៍ TPO ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ​ល្ងាចថ្ងៃទី១៥នេះខែមិថុនា នៅសណ្ឋាគារ​សុខាភ្នំពេញ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងថា នៅពេលនេះ ក្រសួងទេសចរណ៍​បាន​សម្រេចចាត់មន្ត្រីជំនាញទេសចរណ៍កម្ពុជា​ ធ្វើការងារជាមួយអង្គការTPO ដើម្បីរៀបចំ​ឯកសារទីក្រុងសំខាន់ៗ​របស់ប្រទេសកម្ពុជា ដែលមាន​សក្ដានុពល​ទេសចរណ៍ ដូចជា​រាជធានីភ្នំពេញ ​ក្រុងសៀមរាប​ ក្រុងព្រះសីហនុ ​ក្រុងបាត់ដំបង​ជាដើម វាយតម្លៃដាក់ចូល​ក្នុង​បញ្ជីជាសមាជិកអង្គការ​ផ្សព្វផ្សាយ​ទេសចរណ៍​សម្រាប់​បណ្ដាទីក្រុងនៅក្នុងតំបន់អាស៊ីប៉ាស៊ីភិច នៅក្នុងចំណោមទីក្រុងទេសចរណ៍សំខាន់ៗ​ នានាលើពិភពលោក។

ឯកឧត្តម ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ ​និងសហប្រតិបត្តិការ​អន្តរជាតិ​នៃក្រសួងទេសចរណ៍ ថ្លែងថា ​ការជំរុញឲ្យទីក្រុងទេសចរណ៍សំខាន់របស់កម្ពុជា ដាក់ក្នុងបញ្ជី​ទីក្រុងទេសចរណ៍សំខាន់ៗ​របស់អង្គការTPO នឹងទទួល​បាន​អត្ថប្រយោជន៍​ជាច្រើនជាពិសេស​ការជំរុញកំណើនទេសចរអន្តរជាតិ ​និង​ការ​ផ្សព្វផ្សាយ​គោល​ដៅ​ទីក្រុងទេសចរណ៍កម្ពុជា លើឆាកអន្តរជាតិ។

ក្នុងជំនួបនេះ លោកអគ្គលេខាធិការ វូ ឃ្យុងហា ​បាន​មើលឃើញ​ និង​បាន​កោតសរសើរ​ចំពោះការ​គ្រប់គ្រង ការអភិវឌ្ឍនៅតាមបណ្ដាទីក្រុងមួយចំនួនរបស់កម្ពុជា​ជាពិសេសរាជធានីភ្នំពេញ ក្រុងសៀមរាប ក្រុងព្រះសីហនុ ​ក្រុងបាត់ដំបងជាដើម​ ក៏អាចក្លាយជាសមាជិកអង្គការ TPO ។

លោកអគ្គលេខាធិការបន្តថា ​តាមរយៈការចូលសមាជិកTPO ​ក្រៅ​ពី​ការ​ផ្សព្វផ្សាយ​គោលដៅ​ទីក្រុងទេសចរណ៍សំខាន់ៗ​ទៅលើពិភពលោក​ វា​ក៏នឹង​អនុញ្ញាត​ឱ្យរដ្ឋបាលក្រុងសមាជិកនីមួយៗ​អាចផ្លាស់ប្ដូរ​បទពិសោធន៍ក្នុងការអភិវឌ្ឍ ​ការគ្រប់គ្រង ​ការរៀបចំ​សោភ័ណភាព ការ​ពង្រីកសក្ដានុពលទេសចរណ៍​ ក៏ដូចជាការដោះស្រាយបញ្ហាប្រឈមនានា​ពីគ្នាទៅវិញទៅមក៕ អត្ថបទ៖ ស៊ុម សុខជា​

 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        69
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        162
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm