ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក មានគោលដៅលើការផលិតមីស៊ីលរបស់កូរ៉េខាងជើង

2023/06/16 11:23:22 pm        100

​សហរដ្ឋអាមេរិក ដាក់​គោលដៅ​លើ​ការផលិត​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​នៅក្នុង​ទណ្ឌកម្ម​ថ្មី​របស់ខ្លួន ក្រោយ​កូរ៉េខាងត្បូង​និយាយ​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រទេសជិតខាង​មួយ​នេះ បាន​បាញ់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ជិត ២​គ្រាប់។

​យោធា​កូរ៉េខាងត្បូង បាន​និយាយថា កូរ៉េខាងជើង បាន​បាញ់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ជិត ២​គ្រាប់​ទៅកាន់​តំបន់​ជិត​ឆ្នេរ​ភាគ​ខាងកើត​កាលពី​ថ្ងៃ​ព្រហស្បតិ៍ រយៈពេល​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយ​ទីក្រុង​ព្យុងយ៉ាង ព្រមាន​ពី​ការឆ្លើយតប​ជៀស​មិន​រួច​ចំពោះ​សមយុទ្ធ​យោធា​ដែល​បានធ្វើ​ឡើង​នៅ​ថ្ងៃ​ដដែល​នោះ ដោយ​ទាហាន​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក។

​ក្រសួង​រតនាគារ​សហ​រដ្ឋ​អាមេរិក បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា ពួកគេ​បានដាក់​ទណ្ឌកម្ម​ជនជាតិ​កូរ៉េខាងជើង ២​នាក់ ដែល​រង​ការចោទប្រកាន់ថា ជាប់​ពាក់ព័ន្ធ​នឹង​ការទិញ​ឧបករណ៍ និង​សម្ភារៈ​ដែល​គាំទ្រ​កម្មវិធី​មី​ស៊ី​ល​បាលី​ស្ទិ​ករ​បស់​ប្រទេសមួយ​នេះ។

​វិធានការ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ មាន​គោលដៅ​លើ​អ្នកតំណាង​ម្នាក់​នៅ​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​ធម្មជាតិ​ទី ២ មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដែល​ទីក្រុង​វ៉ា​ស៊ី​ង​តោន និយាយថា គឺជា​អង្គភាព​ថ្នាក់ជាតិ​ទទួលខុសត្រូវ​ការស្រាវជ្រាវ និង​ការផលិត​សម្រាប់​ប្រព័ន្ធ​អាវុធ​ដ៏​ទំនើប​របស់​កូរ៉េខាងជើង។ ភរិយា​យ​របស់លោក​ដែល​ទីក្រុង​វ៉ា​ស៊ី​ង​តោន​និយាយថា​បម្រើការ​ងារ​នៅ​ស្ថានទូត​កូរ៉េខាងជើង​ប្រចាំ​នៅ​ប្រទេស​ចិន​នោះ រង​ទណ្ឌកម្ម​ផងដែរ៕​

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        8
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        25
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        23

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm