ឯកឧត្តម គីម រិទ្ធី អញ្ជើញបំពាក់មេដាយជូនដល់សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ២៦៥នាក់ទៀត ក្នុងស្រុករវៀង

2023/06/16 11:33:48 pm        88

ព្រះវិហារ៖ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាល ខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បានបន្ដអញ្ជើញចុះជួប សំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយស ដល់សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ ចំនួន២៦៥នាក់ទៀត នៅក្នុងស្រុករវៀង ខណៈដែលសមាជិកអតីតយុទ្ធជន កម្ពុជាខេត្តព្រះវិហារ ចំនួន១,៩០២នាក់នៅទូទាំងខេត្ត ដែលត្រូវបានធ្វើពិធីបំពាក់មេដាយលើក ទឹកចិត្តជូនជាបន្ដបន្ទាប់នៅគ្រប់បណ្ដាក្រុង-ស្រុក។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម គីម រិទ្ធី បានសម្ដែងនូវអំណរសាទរ ចំពោះបងប្អូនសមាជិក សមគមអតីតយុទ្ធកម្ពុជា ខេត្តព្រះវិហារទាំងអស់ ដែលទទួលបានការបំពាក់គ្រឿងឥស្សរិយយស លើកទឹកចិត្ត ក្រោមការគិតគូរដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម ក៏បានថ្លែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ​ចំពោះបងប្អូន អតីតយុទ្ធជន កម្ពុជា ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ធ្វើពលីកម្មគ្រប់បែបយ៉ាង ​ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ​ការពារជាតិមាតុភូមិ រហូតប្រទេសជាតិ ទទួលបានសុខសន្តិភាព និងការ អភិវឌ្ឍគ្រប់វិស័យនាពេលបច្ចុប្បន្ននេះ។

ក្នុងឱកាសនោះផងដែរឯកឧត្តមក៏បាន ប្រៀបធៀបនិងលើកឡើងអំពីការវិវត្តន៍រីកចម្រើន របស់ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ហើយកន្លងមកក៏ដូចជាបច្ចុប្បន្ន ​រាជរដ្ឋាភិបាលបានយក ចិត្តទុកដាក់អភិវឌ្ឍន៍​ទៅលើគ្រប់វិស័យ ​ពិសេសវិស័យអប់រំត្រូវបានយកចិត្តទុកដាក់ ​ដោយខិតខំ ពង្រីកបន្ថែម ​នូវអគារសិក្សាអោយបានទៅដល់តាមបណ្តា ស្រុក ឃុំ សង្កាត់​ ក្នុង​ការបណ្តុះ​បណ្តាល​នូវធនធានមនុស្ស ​ដែលជាគន្លឹះដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ។

ជាមួយគ្នានេះ ផងដែររាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត ជារៀងរាល់ឆ្នាំតែងតែបានគិតគូរ និងរៀបចំវគ្គបណ្តុះបណ្តាលជាច្រើន តាមរយៈមជ្ឍមណ្ឌបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ដើម្បី​បង្រៀននូវ ចំណេះដឹង និងជំនាញផ្សេងៗ ដល់យុវជន យុវនារីដែលបានបោះបង់ការសិក្សា និងពុំមាន ការងារធ្វើ អោយមកចូលរៀននូវជំនាញផ្សេងៗ ដើម្បីបង្កើតការងារនៅក្នុងមូលដ្ឋាន និងបាន ប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ និងកាត់បន្ថយភាពក្រីក្រ។

ទន្ទឹមគ្នានេះ ឯកឧត្តមអភិបាល ខេត្តក៏បានផ្តាំផ្ញើដល់សមាជិកទាំងអស់ អញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាល ទី៧ នាថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ អោយបានគ្រប់ៗគ្នា ​និងបន្តគាំទ្ររាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោជាបន្តទៀត។យោងតាមរបាយការណ៍របស់ឯកឧត្តម ច័ន្ទ សុភ័ក្ត្រា ​ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា​ខេត្តព្រះវិហារ ​បានឱ្យដឹងថា ​មេដាយដែលបានបំពាក់ជូនដល់សមាជិក​អតីតយុទ្ធជន កម្ពុជា​ក្នុងស្រុករវៀង នាថ្ងៃនេះសរុបមានចំនួន ​២៦៥គ្រឿង ​ក្នុងនោះ ​មេដាយមាសការពារជាតិ​ ៣៤គ្រឿង និងមេដាយប្រាក់ចំនួន ២៣១គ្រឿង៕


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        133
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        115
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm