ក្រសួងថាមពលរបស់សហរដ្ឋអាមេរិក និងទីភ្នាក់ងារផ្សេងៗទៀត បានរងគ្រោះនៅក្នុងការលួចទិន្នន័យតាមអ៊ីនធើណិតជាសកល

2023/06/17 12:47:59 am        192

​ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ (១៥ មិថុនា​)​ថា ក្រសួង​ថាមពល​របស់​សហរដ្ឋ​អាមេរិក និង​ទីភ្នាក់ងារ​សហព័ន្ធ​ជាច្រើន​ផ្សេងទៀត បាន​រងគ្រោះ​នៅក្នុង​យុទ្ធនាការ​លួច​ទិន្នន័យ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​ជាស​កល ដែល​បាន​ទាញយក​ប្រយោជន៍​ពី​ភាព​ងាយ​រងគ្រោះ​នៅក្នុង​កម្មវិធី​ផ្ទេរ​ឯកសារ​ដែល​ត្រូវបាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​។​

​ក្រសួង​នេះ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ទិន្នន័យ​ត្រូវបាន "​សម្របសម្រួល​" នៅ​អង្គភាព​ចំនួន​ពីរ​នៅក្នុង​ក្រសួង​ថាមពល នៅពេលដែល​ក្រុមចោរ​ព័ត៌មានវិទ្យា​អាច​ចូលក្នុង​ប្រព័ន្ធ​ទិន្នន័យ​តាមរយៈ​កង្វះ​ចន្លោះ​សុវត្ថិភាព​នៅក្នុង​ប្រព័ន្ធ​បច្ចេកវិទ្យា​ផ្ទេរ​ទិន្នន័យ MOVEit​។​

​មន្ត្រី​ក្រសួង​ថាមពល​ម្នាក់ បាន​និយាយថា អង្គភាព​អាជីវកម្ម​ទាំងនោះ គឺជា​ភ្នាក់ងារ​ម៉ៅការ​ជាមួយ​ក្រសួង​ថាមពល​មានដូចជា​សាកលវិទ្យាល័យ Oak Ridge Associated Universities និង​រោងចក្រ​ថាមពល Waste Isolation Pilot Plant ដែលមាន​មូលដ្ឋាន​នៅ​រដ្ឋ New Mexico ទួល​ខុសត្រូវ​ច​ពោះ​ការបញ្ចេញ​សំណល់​នុយក្លេអ៊ែរ​។​

​ទីភ្នាក់ងារ​សន្តិសុខ​ប្រព័ន្ធ​បច្ចេកវិទ្យា​អ៊ិន​ធើ​ណិ​ត និង​សន្តិសុខ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​សហរដ្ឋអាមេរិក (CISA) បាន​និយាយថា ខ្លួន​កំពុង​ជួយ​ទីភ្នាក់ងារ​សហព័ន្ធ​ជាច្រើន​ដែល​ត្រូវបាន​រងគ្រោះ ប៉ុន្តែ​មិនបាន​បញ្ចេញ​ឈ្មោះ​ទីភ្នាក់ងារ​ទាំង​នោះទេ​។​

​ក្រសួង​ថាមពល ដែល​គ្រប់គ្រង​ហេដ្ឋារចនាសម្ព័ន្ធ​នុយក្លេអ៊ែរ និង​គោលនយោបាយ​ថាមពល​របស់​សហរដ្ឋ​អាមេរិក បាន​និយាយថា ខ្លួន​បាន​ជូនដំណឹង​ដល់​សភា​អំពី​ការរំលោភបំពាន​នេះ និង​កំពុង​ចូលរួម​ក្នុងការ​ស៊ើបអង្កេត​ជាមួយ​អង្គភាព​អនុវត្ត​ច្បាប់​និង​ទីភ្នាក់ងារ CISA ៕​

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        26
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        25
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        37

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm