ឧត្តរមានជ័យ៖ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ លោក គីម វីរ: អនុប្រធានក្រុមការងារយុវជនបក្សខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមយុវជនរបស់ គ.ជ.គ.ម. បន្តចូលរួមក្នុងជួបពិធីសំណេះសំណាល ជាមួយយុវជនបក្សនៅឃុំបន្ទាយអំពិល និងឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ចំនួន ១៥៧រូប។
ឆ្លៀតក្នុងឱកាសនេះ លោក បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកា ជាយុវជនទាំងអស់ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការងារ គណបក្ស និងការងារក្នុងមូលដ្ឋាន ជាពិសេសការអូសទាញសមាជិកគណបក្សផ្សេងឱ្យមកចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ហើយទាំងនេះស្តែងឱ្យឃើញពីការបំពេញតួនាទីភារកិច្ចដ៏សំខាន់ក្នុងនាមជាមន្រ្តីគណបក្ស ដើម្បីធ្វើឲ្យគណបក្សទទួលបានជោគជ័យគ្រប់ទិសទី។
លោក បានលើកទឹកចិត្តដល់បងប្អូនជាសមាជិក-សមាជិកាទាំងអស់ សូមបន្តស្មារតី និងគោលជំហរដល់គណបក្សប្រជាជនកម្ពុជាជារៀងរហូត ពីព្រោះបុព្វហេតុនៃគណបក្សគឺធ្វើអ្វីៗ ដើម្បីជាតិ និងប្រជាជន មានសន្តិភាព ឯករាជ្យ សិទ្ធិសេរីភាពពេញលេញ និងការអភិវឌ្ឍ ដូចបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។
ក្នុងឱកាសចុះជួបសំណេះសំណាលនេះផងដែរ លោក ក៏បាននាំយកនូវថវិកា របស់ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្ត ឧត្ដរមានជ័យ ប្រគល់ជូនដល់យុវជន ដែលចូលរួមពិធីសំណេះសំណាលនេះផងដែរ។ ដោយ ÷ ឧត្តម









