សម្តេចតេជោ៖ ដំណើរជួបសំណេះសំណាលរបស់សម្តេចជាមួយកម្មករមិនមែនជាការជិះសេះមើលផ្កាទេ

2023/06/17 04:41:50 pm        45

​កំពង់ស្ពឺ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​អះអាង​ជាថ្មី​ម្តង​ទៀតថា ការដែល​សម្តេច​ចុះ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ​-​កម្មការិនី នាពេល​កន្លងមក ក៏ដូចជា​ពេលនេះ មិនមែន​ជាការ​ជិះសេះ​មើល​ផ្កា​នោះទេ គឺជា​ការជួបជុំ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជូន​ដល់​បងប្អូន​កម្មករ​-​កម្មការិនី និង​ចង់ដឹង​អំពី​វឌ្ឍភាព​របស់​កម្មក​និយោជិត​ នៅតាម​រោងចក្រ​។​

​ក្នុងឱកាស​បន្ត​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត ១៨.០១២​នាក់ មកពី​រោងចក្រ​សហគ្រាស​ចំនួន​៧ ដែល​កំពុងដំណើរការ​អាជីវកម្ម​ក្នុងស្រុក​សំរោង​ទង និង​ស្រុក​គងពិសី ខេត្ត​កំពង់ ស្ពឺ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២៣​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា សម្តេច បាន​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ​តាំងពីដើម រហូតដល់​សព្វថ្ងៃនេះ គឺ​បា​នរក​ដំណោះស្រាយ​ជូន​ដល់​បងប្អូន​កម្មករនិយោជិត​បាន​ច្រើន ដូចជា​៖ ការសម្របសម្រួល​ឲ្យ​កម្មការិនី ដែលមាន​ផ្ទៃពោះ និង​ពិការភាព​ចេញ​មុន​ម៉ោង​ធ្វើការ និង​បញ្ហា​មួយចំនួនទៀត ​ដែល​រាជរដ្ឋាភិបាល​ធ្វើការ​សម្របសម្រួល និង​កំពុង​រក​ដំណោះស្រាយ ខណៈ​មានការ​វិវាទ​រវាង​ក​ម្មករ និង​ថៅកែ​រោងចក្រ​ជាដើម​។​

​នៅ​ចំពោះមុខ​បងប្អូន​កម្មករ​-​កម្មការិនី​នៅ​ខេត្តកំពង់ស្ពឺ​នា​ព្រឹក​នេះដែរ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បាន​រំលឹក​ជាថ្មីទៀត​ដែរ​ថា កម្មការិនី​ណា​ដែលមាន​ផ្ទៃពោះ​ត្រូវបាន​រាជរដ្ឋាភិបាល​ឧបត្ថម្ភ​បន្ថែម​ជាច្រើន​ដំណាក់កាល​ទៀត ពោលគឺ​ចាប់ផ្តើម​ពី​មាន​ផ្ទៃពោះ​ដំបូង​រហូតដល់​បង្កើត​កូន​បាន​រយៈពេល​ពីរ​ខែ ខណៈ​ស្ត្រី​ដែលមាន​កូនភ្លោះ​ពីរ ឬក៏​បី នឹង​ទទួលបាន​លើស​អ្នក​មានកូន​មួយ​ធម្មតា​៕ អត្ថបទ​៖ បាន ចក់​

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        204
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        183
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        199

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm