បក្សហ្វុនស៊ិនប៉ិចប្រារព្ធពិធីចម្រើន​ព្រះជន្ម​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ​

2023/06/17 06:12:18 pm        175

​ភ្នំពេញ៖ ព្រះអង្គម្ចាស់​នរោត្តម ចក្រាវុធ ព្រះប្រធាន​គណបក្ស​ហ្វុនស៊ិនប៉ិច នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២៣​នេះ​នាទី​ស្នាក់ការ​កណ្តាល​គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច​ បាន​យាង​ដឹកនាំ​មន្ត្រី​គណបក្ស​ប្រារព្ធ​ពិធីបុណ្យ​ចម្រើន ព្រះជន្ម​គម្រប់​ខួប៨៧ យាង​ចូល ៨៨ព្រះវស្សា សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គលជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៃ​យើង ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២៣ ខាងមុខនេះ​។​

​ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រមទាំង សហជីវិន សហជីវិនី ថ្នាក់ដឹកនាំ​នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច សូម​ព្រះ​បរម​រាជានុញ្ញាត លើក​ហត្ថ​ប្រណម្យ​បង្គំ​ទូលថ្វាយ ព្រះ​សព្ទសាធុការ​ពរជ័យ បវរ​សួស្តី សិរី​វឌ្ឍន​មង្គល គ្រប់ប្រការ ថ្វាយ​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត សូម​ព្រះអង្គ​មាន​ព្រះរាជសុខភាព​ល្អ​បរិបូរណ៍ ព្រះ​បញ្ញាញាណ​ភ្លឺ​ថ្លា ព្រះកាយពល​មាំមួន និង​ព្រះ​ជន្មាយុ​យឺនយូរ​ជាង​រយ​ព្រះវស្សា ចាក​ផុតពី​ព្រះរោគា​ព្យាធិ​នានា ដើម្បី​គង់ប្រថាប់​ជា​មហា​ម្លប់​ដ៏​ត្រជាក់ត្រជុំ​ដល់​ប្រជានុរាស្ត្រ ជា​កូន ចៅ ចៅទួត របស់​ព្រះអង្គ ប្រកបដោយ​សុខដុមរមនា ជា​រៀង​ដរាប​តទៅ។​

​បន្ទាប់ពី​សម្តេចព្រះ​អភិ​សិរី​សុគន្ធា​មហា​សង្ឃ​រាជាធិបតី បួរ គ្រី សម្តេចព្រះ​មហាសង្ឃរាជ នៃ​គណៈធម្មយុត្តិកនិកាយ និង​ព្រះ​មន្ត្រី​សង្ឃ ៨​អង្គ បាន​សូត្រ​ពុទ្ធ​ជ័យ​មង្គល ចម្រើន​ព្រះ​បរិត្ត​ទៅតាម​ទំនៀមទម្លាប់​ប្រពៃណី សាសនា ដើម្បី​ថ្វាយ​ព្រះរាជ​កុសល​ដល់​សម្ដេច​ព្រះមហាក្សត្រី នរោត្តម​មុនីនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទីគោរព​សក្ការ​:​ដ៏​ខ្ពង់​ខ្ពស់បំផុត រួចមក​ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បាន​យាង​វេរ​ថ្វាយ ប្រគេន​ព្រះសង្ឃ​ចំនួន ៩​អង្គ នូវ​ចតុបច្ច័យ​ដោយ​ក្នុង​មួយ​ព្រះអង្គ​៖​ចង្ហាន់ ១ ស្រាក់ ,​ទឹក​ផ្លែឈើ ១​កេស , ទឹក​សុទ្ធ ១​កេស , ផ្លែឈើ ស្រស់ ១ កន្ត្រក និង​សាដក ១​ផងដែរ​៕ អត្ថបទ៖ ​បាន ចក់​

អត្ថបទដែលទាក់ទង

សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        3
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        212
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ

2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm