កិច្ចប្រជុំ NATO ពុំបានអនុម័តលើផែនការការពារជាតិជាលើកដំបូង ចាប់តាំងពីសង្គ្រាមត្រជាក់​

2023/06/17 07:20:12 pm        186

​បណ្តា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​នៃ​អង្គការ​សន្ធិសញ្ញា​អាត្លង់ទិច​ខាងជើង (NATO) កាលពី​ថ្ងៃ​សុក្រ ទី​១៦ ខែមិថុនា ពុំបាន​ឈានដល់​កិច្ចព្រមព្រៀង​លើ​ផែនការ​ថ្មី​នានា​អំពី​របៀប​ដែល​សម្ព័ន្ធ​យា​ធា​នេះ​នឹង​ឆ្លើយតប​ចំពោះ​ការវាយប្រហារ​របស់​រុស្ស៊ី ហើយ​អ្នកការទូត​ម្នាក់​បា​នប​ន្ទោ​ស​ប្រទេស​ទួរគី​ពីបទ​រារាំង​ពួកគេ​។​

អគ្គលេខាធិការ​សម្ព័ន្ធ​យោធា​ណា​តូ លោក Jens Stoltenberg បាន​និយាយថា ក្រុម​រដ្ឋមន្ត្រី​ការពារជាតិ បាន​ពិនិត្យឡើងវិញ​នូវ​ផែនការ ដែលជា​លើកដំបូង​ចាប់តាំងពី​ការបញ្ចប់​សង្គ្រាមត្រជាក់ និង​ហើយ​ដោយសារតែ​កត្តា​ជំរុញ​ពី​ការវាយលុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន នៅក្នុង​កិច្ចប្រជុំ​រយៈពេល​ពីរ​ថ្ងៃ​នៅ​ទីក្រុង​ព្រុ​ច​សែ​ល ហើយ​កំពុង​ខិត​ទៅកាន់​តែ​ជិត​កិច្ចព្រមព្រៀង​លើ​ផែនការ​ទាំងនោះ​។ ប៉ុន្តែ​អ្នកការទូត​ម្នាក់​បាន​និយាយថា ប្រទេស​ទួរគី​បាន​រារាំង​ការសម្រេចចិត្ត​ជុំវិញ​ការប្រើ​ពាក្យពេចន៍​លើ​ទីតាំង​ភូមិសាស្ត្រ រួមទាំង​កោះ​ស៊ី​ប​ផងដែរ​។ អ្នកការទូត​រូបនេះ​បាន​និយាយ​បន្ថែមថា វា​នៅតែ​មានឱកាស​ដើម្បី​ស្វែងរក​ដំណោះស្រាយ​មុនពេល​កិច្ចប្រជុំ​កំពូល​របស់​សម្ព័ន្ធ​យោធា​ណា​តូ​នៅ​ពាក់កណ្តាល​ខែកក្កដា ក្នុង​ទីក្រុង Vilnius ប្រទេស​លី​ទុយ​អា​នី​។ អ្វីដែល​គេ​ហៅថា​ផែនការ​ថ្នាក់​តំបន់ មាន​រាប់ពាន់​ទំព័រ​នៃ​ផែនការ​យោធា​សម្ងាត់ ដែល​នឹង​និយាយ​លម្អិត​អំពី​របៀប​ដែល​សម្ព័ន្ធ​យោធា​នឹង​ឆ្លើយតប​ចំពោះ​ការវាយប្រហារ​របស់​រុស្ស៊ី​។ ការរៀបចំ​ឯកសារ​ប​ង្ហា​ញ​ពី​ការផ្លាស់ប្តូរ​ជា​មូលដ្ឋាន​។ សម្ព័ន្ធ​យោធា​ណា​តូ បាន​មើលឃើញថា ពុំ​ចាំបាច់​មាន​ផែនការ​ការពារ​ទ្រង់ទ្រាយ​ធំ​នោះទេ​អស់​រយៈពេល​ជាច្រើន​ទស្សវត្សរ៍​មកហើយ ខណៈ​ខ្លួន​បាន​ប្រយុទ្ធ​នឹង​សង្គ្រាម​តូចៗ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន និង​ប្រទេស​អ៊ីរ៉ាក់ ហើយ​គិតថា ប្រាកដ​ណាស់​ថា រុស្ស៊ី​ក្រោយ​សម័យ​សូ​វៀត លែង​បង្ក​ការគំរាមកំហែង​អត្ថិភាព​ទៀតហើយ​។​

​ប៉ុន្តែ​ដោយមាន​សង្គ្រាម​បង្ហូរឈាម​ខ្លាំង​បំផុត​នៅ​អឺរ៉ុប​ចាប់តាំងពី​ឆ្នាំ ១៩៤៥ បានកើត​ឡើង​ហួស​ពី​ព្រំដែន​របស់ខ្លួន​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន បច្ចុប្បន្ននេះ​សម្ព័ន្ធ​យោធា​នេះ​កំពុង​ព្រមាន​ថា ខ្លួន​ត្រូវតែមាន​ផែនការ​ទាំងអស់​នៅនឹងកន្លែង​ឱ្យបាន​ល្អ មុនពេល​ជម្លោះ​ជាមួយ​គូសត្រូវ​ដូចជា​ទីក្រុង​មូ​ស្គូ​អាច​នឹង​ផ្ទុះឡើង​។​

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        6
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        54
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        44

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm