
វីដេអូនេះនៅលើបណ្តាញផ្សព្វផ្សាយសង្គម បង្ហាញពីមហន្តរាយនៃឧបទ្ទវហេតុនៅផ្លូវហាយវេឆ្លងកាត់ប្រទេសកាណាដា ជាគ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវបំផុតមួយក្នុងប្រវត្តិសាស្ត្រប្រទេសកាណាដាក្នុងពេលថ្មីៗនេះ។
យ៉ាងហោចណាស់មនុស្ស ១៥ នាក់បានស្លាប់នៅក្នុងខេត្ត Manitoba នៅវាលដ៏ធំរបស់ប្រទេសកាណាដា កាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីរថយន្តសណ្តោងទូទំនិញ បានបុករថយន្តក្រុងធុនតូចមួយគ្រឿងដែលដឹកមនុស្សចាស់មួយក្រុម។ យោងតាមមន្ត្រីសុខាភិបាលបានឱ្យដឹងថាអ្នកនៅរស់រានមានជីវិតជាច្រើននាក់កំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់កាលពីថ្ងៃសុក្រ ដោយទទួលបានជំនួយសង្គ្រោះជីវិត។
កាលពីថ្ងៃសុក្រ នាយករដ្ឋមន្ត្រីលោក Justin Trudeau បានសម្តែងការរំលែកទុក្ខរបស់លោកចំពោះជនរងគ្រោះ។ លោកនិយាយថា «ខ្ញុំប្រកាសថា ថ្ងៃនេះ ទង់ជាតិនៅប៉មសន្តិភាព នឹងបង្ហូតត្រឹមពាក់កណ្ដាលដងដើម្បីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ ប៉ុន្តែជាក់ស្តែង មានរឿងរ៉ាវជាច្រើន ដែលយើងនឹងធ្វើ ដោយនិយាយថា យើង មានទុក្ខសោកជាមួយគ្នានៅថ្ងៃខាងមុខទៀត»។
ឧបទ្ទវហេតុនេះ បានបញ្ជាក់ពីការស្លាប់មនុស្សច្រើនបំផុតនៅក្នុងប្រទេសកាណាដា ចាប់តាំងពីឆ្នាំ២០១៨ នៅពេលដែលរថយន្តដឹកទំនិញមួយគ្រឿង បុករថយន្តក្រុងកំពុងដឹកក្រុមកីឡាវាយកូនបាល់លើទឹកកក នៅក្នុងទីក្រុង Saskatchewan (សាស្កាចឆេវ៉ាន) ដែលនៅជិតខាង។
