
លោក Daniel Ellsberg ដែលជាអ្នកទម្លាយឯកសារសម្ងាត់ដ៏ល្បីល្បាញម្នាក់ ក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក និងជាអ្នកលាតត្រដាងការបំភ័ន្តរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកពីសង្គ្រាមវៀតណាម ដោយការបញ្ចេញឯកសារសម្ងាត់របស់មន្ទីរបញ្ចកោណ បានទទួលមរណភាពហើយក្នុងវ័យ ៩២ឆ្នាំ។
ដោយធ្លាប់ត្រូវបានដាក់ឈ្មោះថា ជា «បុគ្គលដ៏គ្រោះថ្នាក់បំផុតនៅអាមេរិក» ដោយមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក លោក Henry Kissinger អតីតអ្នកវិភាគយោធាអាមេរិកលោក Ellsberg បានចាប់ផ្តើមឲ្យមានសមរភូមិសេរីភាពសារព័ត៌មានដ៏ធំ នៅក្នុងទសវត្សរ៍ឆ្នាំ១៩៧០។
លោក Ellsberg បានធ្វើការនៅវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយដ៏មានឥទ្ធិពល ជាក្រុមហ៊ុនសាជីវកម្ម RAND ដែលមានភាពលេចធ្លោបំផុតក្នុងសម័យសង្រ្គាមវៀតណាម។ ទីនោះហើយគឺជាកន្លែងដែលមន្ទីរបញ្ចកោណបានបញ្ជូនរបាយការណ៍ថតចម្លងដ៏សម្ងាត់បំផុតចំនួនពីច្បាប់ ដែលពិពណ៌នាលម្អិតពីការចូលដៃចូលរបស់សហរដ្ឋអាមេរិក ក្នុងប្រទេសវៀតណាមពីឆ្នាំ១៩៤៥ ដល់ឆ្នាំ១៩៦៧។
លោក Ellsberg បានលួចយកឯកសារនោះពីការិយាល័យក្រុមហ៊ុន RAND ចម្លងឯកសារនោះ ហើយចុងក្រោយ បានចែកចាយឯកសារជាមួយប្រព័ន្ធផ្សព្វផ្សាយ។ លោក Ellsberg និងសហការីនៅក្រុមហ៊ុន RAND ម្នាក់ នៅទីបំផុត ត្រូវបានចោទប្រកាន់ពីបទធ្វើចារកម្ម ការលួច និងការសមគំនិត។ ប៉ុន្តែចៅក្រមបានច្រានចោលករណីនេះ ដោយសារកំហុសរបស់រដ្ឋាភិបាល បន្ទាប់ពីឯកសារនោះលេចឡើង សេតវិមានបានបញ្ជាឲ្យការមានការចូលលួច នៅការិយាល័យនៃពេទ្យវិកលចរិតរបស់លោក Ellsberg ដើម្បីស្វែងរកភ័ស្តុតាង។
ឯកសារដែលធ្លាប់ជាឯកសារសម្ងាត់បំផុតដែលលោក Ellsberg បានធ្វើឲ្យបែកធ្លាយនោះ ឥឡូវនេះអាចរកអានបានតាមបណ្ដាញអ៊ិនធឺណិត នៅលើគេហទំព័របណ្ណាសារជាតិ៕