លោក Putin បដិសេធន៍ចំណុចសំខាន់ៗ ក្នុងផែនការសន្តិភាពរបស់អាហ្វ្រិក​សម្រាប់អ៊ុយក្រែន

2023/06/18 05:56:20 pm        235

កាលពីថ្ងៃសៅរ៍ម្សិលមិញ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានផ្តល់ឲ្យក្រុមមេដឹកនាំ​អាហ្វ្រិក​ដែលព្យាយាមសម្រុះសម្រួលនៅក្នុងសង្រ្គាមអ៊ុយក្រែន នូវបញ្ជី​ហេតុផល​ដែល​លោក​ជឿថា​ សំណើ​ជាច្រើនរបស់ពួកគេពុំត្រឹមត្រូវ ដែលជាផែនការមួយ ត្រូវបាន​ច្រាន​ចោល​រួច​ទៅ​ហើយ​ដោយ​ទីក្រុងគីវ ។  

ក្រុមមេដឹកនាំអាហ្វ្រិក បានព្យាយាមស្វែងរកកិច្ចព្រមព្រៀងលើវិធានការបង្កើតជំនឿចិត្តជាច្រើន បើទោះបីជាកាលពីសប្តាហ៍មុន ទីក្រុងគីវ ចាប់ផ្តើមវាយបក​ដើម្បី​រុញ​ច្រាន​កង​កម្លាំង​រុស្ស៊ី​ចេញ​ពី​តំបន់​ភាគ​ខាងត្បូង និងតំបន់ភាគខាងកើតអ៊ុយក្រែន ដែលទីក្រុងម៉ូស្គូកាន់កាប់ក៏ដោយ ។ 

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky និយាយ​ក្រោយ​ជំនួប​ជា​មួយ​ពួក​គេ​នៅ​ក្នុង​ទីក្រុង​គីវ​កាលពីថ្ងៃសុក្រថា កិច្ចពិភាក្សា​ស្វែង​រកសន្តិភាព​ត្រូវតែ​ឲ្យ​ទី​ក្រុង​ម៉ូស្គូ​ដក​កង​កម្លាំង​របស់​ពួក​គេចេញពីតំបន់កាន់កាប់លើទឹកដីអ៊ុយក្រែន គឺជាអ្វីមួយដែលរុស្ស៊ីនិយាយថា វាមិន​អាច​ចរចា​បាន​នោះ​ទេ ។ 

កាលពីថ្ងៃសៅរ៍ម្សិលមិញ លោក Putinបានបើក​កិច្ច​ប្រជុំជា​មួយ​ក្រុម​អ្នក​តំណាង​មក​ពី​ប្រទេស​សេណេហ្គាល់ អេហ្ស៊ីប ហ្សំប៊ី អ៊ុយហ្គង់ដា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ប្រជុំកោះ​កូម៉ូរ៉ុស និងអាហ្វ្រិកខាងត្បូង នៅក្នុងវិមានជិតទីក្រុង St. Petersburg ដោយ​លោក​បាន​ធ្វើ​ការ​សង្កត់​ធ្ងន់​ពីការប្តេជ្ញាចិត្តរបស់រុស្ស៊ីចំពោះទ្វីបមួយនេះ៕ អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        19
មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        52
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ

2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm