នគរបាលរាប់សិបនាក់រងរបួស អំឡុងការប៉ះទង្គិចជាមួយក្រុមបាតុករ នៅតំបន់ភ្នំ Alps ប្រទេសបារាំង

2023/06/18 06:19:57 pm        168

ក្រុមអាជ្ញាធរ និយាយថា នគរបាល ១២នាក់ បានរងរបួសកាលពីថ្ងៃសៅរ៍ អំឡុង​ការ​ប៉ះ​ទង្គិច​គ្នា​ជាមួយ​ក្រុម​បាតុករនៅក្នុងតំបន់ Savoie ប្រទេសបារាំង ជាទីដែលបាតុកម្ម​ប្រឆាំង​នឹង​គម្រោង​ផ្លូវ​ដែក​ល្បឿន​លឿន នៅតំបន់ភ្នំ Alpsប្រែក្លាយជាអំពើហិង្សា ។ 

ក្រុមបាតុករប្រហែល ២ពាន់នាក់ បានជួបជុំគ្នានៅជ្រលងភ្នំ Maurienne(ម៉រីយែន) ដើម្បី​ប្រឆាំង​នឹង​គម្រោង​ផ្លូវ​ដែក​ដែលតភ្ជាប់រវាងទីក្រុង Lyon(លីយ៉ុង) ប្រទេសបារាំង និងទីក្រុង Turin របស់​ប្រទេសអ៊ីតាលី។ 

លោក Francois Ravier គឺជាមន្រ្តីក្នុងស្រុកមួយរូប និយាយនៅក្នុងសន្និសីទសារព័ត៌មានថា ពួក​គេ​បាន​ចោល​ដុំថ្ម​លើ​ក្រុម​នគរបាល​បង្រ្កាប​កុបកម្ម​ដែល​បាន​ឆ្លើយតប​វិញ​ជា​មួយ​នឹង​ការ​បាញ់​​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក ហើយបាតុករម្នាក់ បានរងរបួស ។ 

លោកបន្តថា ការធ្វើបាតុកម្មនៅមិនទាន់ចប់ទេ ហេតុដូច្នេះហើយពួកយើងនៅតែប្រុងប្រយ័ត្នខ្ពស់ និង​ចល័តកម្លាំង ហើយវត្តមានរបស់កងកម្លាំងសន្តិសុខ នឹងបន្តពេញមួយយប់ ។ 

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបារាំងលោក Gerald Darmanin (ហ្សេរ៉ាល់ ដាម៉ាណាំង) បាន​និយាយ​ពី​ចំនួន​​នគរបាលរងរបួស នៅលើបណ្តាញព័ត៌មានសង្គម Twitter ។ 

ក្រុមមន្រ្តីនិយាយថា ការពិនិត្យព្រំដែន បានរកឃើញវត្ថុរឹងចំនួន ៤០០ ដូចជាកំាបិត និងញញួរ ខណៈ​មនុស្ស ៩៦នាក់ ដែលត្រូវបានស្គាល់ដោយកងកម្លាំងសន្តិសុខ ត្រូវបាន​បញ្ជូន​ទៅ​កាន់​ប្រទេស​អ៊ីតាលី​វិញ៕ អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        93
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        82
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        78

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm