សមាគមបណ្តាញប្រជាជនកម្ពុជា បើកសន្និបាតពីការរៀបចំផែនការអភិវឌ្ឍសហគមទេសចរណ៍

2023/06/18 06:37:11 pm        206

សមាគមបណ្តាញប្រជាជនកម្ពុជា បានបើកសន្និបាតពីការរៀបចំផែនការអភិវឌ្ឍសហគមទេសចរណ៍ លើកដំបូង ដើម្បីប្រមូលធាតុចូលលើការរៀបចំផែនការយុទ្ធសាស្ត្រ អភិរក្ស និង​អភិវឌ្ឍន៍​សហគមន៍​ទេសចរណ៍ អេកូទេសចរណ៍ និងទាក់ទាញទេសចរទស្សនានៅតំបន់នេះ។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​រួម​នឹង​មន្រ្ដីរាជការ និងសហគមន៍ទេសចរណ៍ អេកូទេសចរណ៍ និងសហគមន៍នេសាទ សហគមន៍​ព្រៃឈើ​ជា​ដើម ជាសមាជិកចំនួន ៣៦រូប និងមានសហគមន៍មិនមែនជាសមាជិកចំនួនជាង ២០ សហគមន៍ទៀត បានចូលរួមនាថ្ងៃទី១៨ ខែមិថុនា នៅសហគមន៍នេសាទត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ។

ឯកឧត្តម នី ផល្លី ថ្លែងថា សន្និបាតសហគមន៍លើកដំបូងនេះ នឹង​ប្រមូល​យក​ធាតុ​ចូល​ដែល​ជា​បញ្ហា​ប្រឈម​របស់​សហគមន៍យកទៅដោះស្រាយបន្ត និងប្រមូលយកបទពិសោធន៍ល្អនានា ពី​បណ្តា​សហគមន៍​ដែលបានអភិវឌ្ឍន៍ជោគជ័យ ក្នុងការគ្រប់គ្រង រៀបចំសហគមន៍ ឲ្យសហគមន៍​នានា​ទៀត​ យកជាគំរូតាម និងដាក់​បញ្ចូល​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​អភិវឌ្ឍន៍​ឲ្យ​ក្លាយ​ជា​សហគមន៍​ទាក់​ទាញ​ទសចរទៅទស្សនា។

ឯកឧត្តមបន្តថា បច្ចុប្បន្នទំនោរភ្ញៀវទេសចរ គឺមានការចាប់អារម្មណ៍ និងចង់អញ្ជើញ​ទៅ​ទស្សនា​ខ្លាំង នៅតាមសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍នានា ដែល​បញ្ហា​នេះ​ទាមទារ​ឲ្យ​សហគមន៍​ទាំងអស់​ត្រូវរៀបចំកាយសម្បទាឲ្យបានល្អ ដូចជាការរៀបចំផ្ទះស្នាក់ អាហារដ្ឋាន ការ​ការពារ ថែរក្សា អភិរក្ស និងអភិវឌ្ឍន៍ធនធានធម្មជាតិ នៅក្នុងដែនសហគមន៍នោះឲ្យបានល្អ​ចៀស​​វាងការ​បរបាញ់សម្លាប់សត្វព្រៃ កាប់ព្រៃឈើ ការបំផ្លាញបរិស្ថានជាដើម៕ អត្ថបទ៖  ស៊ុម សុខជា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        127
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        65
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        190

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm